ល្បិចអាថ៌កំបាំងធ្វើឲ្យផ្ទៃមុខស្រស់ថ្លា ដែលស្រ្តីគ្រប់រូបតែងតែប្រាថ្នាចង់បាន ថ្ងៃនេះសម្ភស្សមាន ៤រូបមន្ត ផ្ញើរមកធ្វើជាចំណេះដឹង ហើយគួរសាកល្បងធ្វើតាមវីធីដូចខាងក្រោម៖ |
![]() |
១- រូបមន្តបន្ថែមភាពស្រស់ផូរផង់ដល់ផ្ទៃមុខៈ |
អ្នកត្រូវលាងមុខដោយទឹកក្តៅឧណ្ហៗ ឲ្យបានស្អាតជាមុន បន្ទាប់ពីនោះ នាំយកផ្លែប៉ោម នៅមិនទាន់ចិត្រសំបក ពាក់កណ្តាលផ្លែ មកច្របាច់ ឬដំឲ្យល្អិតល្មម ហើយយកមកបំពោកលើមុខ លើកលែងត្របកភ្នែក រួចទុកប្រមាណ ២៥នាទី ទើបលាងចេញ នោះផ្ទៃមុខរបស់អ្នកនឹងឡើងស្រស់ផូរផង់។ |
២- រូបមន្តបន្ថយភាពជ្រីញជ្រួញ ធ្វើឲ្យមុខស្រស់រលោងឡើងៈ |
យកផ្លែប៉ោម(ពាក់កណ្តាលផ្លែ) មកបុកឲ្យល្អិត រួចយកក្រូចឆ្នារ ច្របាច់យកតែទឹក ប្រមាណ ១ស្លាបព្រាតែ ហើយដាក់ច្របល់ផ្សំចូលគ្នា រួចយកមកបំពោកឲ្យសព្វលើផ្ទៃមុខ ទុកចោលប្រមាណ១០នាទី ហើយលាងទឹកចេញឲ្យស្អាត នោះផ្ទៃមុខរបស់អ្នកឡើងស្រស់បាត់ភាពជ្រីញជ្រួញបាន។ |
៣- រូបមន្តចេញស្បែកគ្រើមមិនរាបស្មើៈ |
យកទឹកដោះគោជូរ ៣ស្លាបព្រាបាយ មកផ្សំជាមួយប៉េងប៉ោះ តូចៗ ប្រមាណ ៣ផ្លែ ហើយច្របាច់ចូលគ្នាឲ្យសព្វ ជាមួយនឹងទឹកដោះគោជូរនោះ រួចយកមកបំពោកឲ្យសព្វលើផ្ទៃមុខ លើកលែងជុំវិញប្រឡង់ភ្នែក ទុកចោលប្រមាណ ១៥នាទី ហើយលាងចេញ នោះស្បែកមុខដែលគ្រើម នឹងមានភាពរលោងរាបស្មើឡើងវិញ។ |
៤- រូបមន្តខាត់មុខឲ្យស និងបន្ថយស្នាមយារជ្រួញៈ |
យកទឹកដោះគោជូរ ១កែវ ហើយលាយជាមួយអំបិលម៉ដ្ឋ ១ស្លាបព្រាបាយ កូរចូលគ្នាឲ្យសព្វ រួចហើយនាំយកមកបំពោកឲ្យសព្វលើផ្ទៃមុខ ហើយយកក្រណាត់ ឬកូនកន្សែងល្អ មកត្រដុសឲ្យបានសព្វប្រមាណ ៥នាទី ហើយទុកចោលប្រហែល ៥នាទីទៀត ទើបលាងចេញដោយទឹកស្អាត ត្រូវធ្វើបែបនេះ ១ខែម្តង នោះផ្ទៃមុខរបស់អ្នក នឹងមានភាពសរលោង និងបំបាត់ស្នាមយារជ្រួញថែមទៀតផង៕ |
Thursday, February 17, 2011
អាថ៌កំបាំងមុខស្រស់ថ្លាដោយ៤រូបមន្ត(សម្ភស្ស)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment