Pages

Monday, March 7, 2011

បែប​ណា ទើប​ជា​នារី​ល្អ?

គេ​តែង​និយាយ​ថា នារី​ល្អ​ពិបាក​រក​ណាស់​ តើ​នេះ​ជា​ការ​ពិត​ឬ? មិន​ថា​តែ​ស្ត្រី​នោះ​ទេ សូម្បី​តែ​បុរស​ក៏​មាន​ការ​ប្រយ័ត្ន​ប្រយែង​ក្នុង​ការ​ជ្រើស​រើស​ដៃ​គូ​រួម​ផ្លូវ​ជីវិត​ដែរ។ ព្រោះ​ពួក​គេ​យល់​ថា​ បើ​គេ​ជ្រើស​យក​ដៃ​គូ​ខុស​ នោះ​កូន​របស់​គេ​ក៏​មាន​ម្ដាយ​ខុស​ដែរ។ បើ​អ្នក​ជ្រើសរើស​យក​គូ​ស្នេហ៍​ សូម​ពិចារណា​លក្ខណៈ​ពិសេស​របស់​នារី​ដូច​ខាង​ក្រោម៖
១. មិន​ងាយ​ខឹង
ខណៈ​ដែល​អ្នក​ដទៃ​ខឹងសម្បា​យ៉ាង​ខ្លាំង តែ​នារី​ល្អ​បែប​ជា​ស្ងាត់ស្ងៀម​ ដោះ​ស្រាយ​បញ្ហា​ដោយ​សន្តិវិធី​ទៅ​វិញ។ ជាពិសេស​មិន​ប្រើ​ពាក្យ​សម្ដី​ធ្ងន់ៗ​ដោយ​គ្មាន​ហេតុ​ផល​ឡើយ។
២. មាន​ទំនួលខុសត្រូវ​និង​ស្មោះ​ត្រង់
មនុស្ស​ល្អ​មិន​ខ្លាច​នឹង​ទទួល​កំហុស​ដែល​ខ្លួន​បាន​ប្រព្រឹត្តិ​នោះ​ទេ ទោះ​ជា​កំហុស​នោះ​ធ្ងន់​ឬ​ស្រាល​ក៏​ដោយ។ ការ​ទទួល​កំហុស​ខ្លួន​បាន​ស្ដែង​ចេញ​នូវ​ឆន្ទៈ​ល្អ ដូច្នេះ​បញ្ហា​នឹង​បាន​ប្រសើរ​ឡើង។
៣. យល់​ពី​អារម្មណ៍​អ្នក​ដទៃ
នារី​ដែល​ល្អ​ គឺ​ចេះ​ពិចារណា​លើ​ទង្វើ​និង​ពាក្យ​សម្ដី​របស់​ខ្លួន​ ថា​តើ​វា​អាច​ប៉ះពាល់​ដល់​អ្នក​ដទៃ​ឬ​អត់?
និយាយ​រួម​គឺ​ចេះ​យក​ចិត្ត​របស់​ខ្លួន​ទៅ​ជំនួស​ក្នុង​ចិត្ត​របស់​អ្នក​ដទៃ។
៤. រួសរាយ​រាក់ទាក់
ដោយ​សារ​តែ​នារី​ល្អ ជា​មនុស្ស​ចិត្ត​ល្អ​និង​មិន​ឆ្មើងឆ្មៃ នាង​បាន​បង្កើត​ទំនាក់ទំនង​ល្អ​ជា​មួយ​អ្នកផងទាំងពួង​ជា​ច្រើន។ ការ​មិន​ប្រកាន់​និង​បើក​ចិត្ត​ឲ្យ​ទូលាយ​ ជា​រឿង​ដែល​មនុស្ស​គ្រប់រូប​ត្រូវ​តែ​ធ្វើ មិន​គួរ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​ក្រៅ​សង្គម​ឡើយ។
៥. ចេះ​រៀបចំ​ខ្លួន
ការ​តុបតែង​ខ្លួន​ ស្លៀកពាក់​សមសួន​ ស្រប​តាម​កាលៈទេសៈ ជា​ទង្វើ​ដែល​នារី​ល្អ​គ្រប់​រូប​កំពុង​តែ​ប្រតិបត្តិ។ ត្រូវ​ចេះ​រៀប​ចំ​ខ្លួន​យ៉ាង​ណា​ឲ្យ​ចូល​ចំណោម​គេ​ចុះ​ មិន​មែន​ផាត់​ម្សៅ​ក្រាស់ឃ្មឹក​ ស្លៀក​សំពត់​ខ្លី ហើយ​ទៅ​អង្គុយ​សំពះ​ព្រះ​សង្ឃ​សូត្រ​ធម៌​នោះ​ទេ។

No comments:

Post a Comment