យុវវ័យសម័យបច្ចុប្បន្ន គឺកំពុងមានបញ្ហាលើរឿងស្នេហា ។ មានក្រុមមូយចំនួន អាចបង្កើតស្នេហាបានដោយជោគជ័យ ឯក្រុមមួយចំនួនធំបែរជាទទួលបានភាពបរាជ័យទៅវិញ ។ ពាក្យថាស្នេហាដែលជោគជ័យ គឺស្នេហាដែលគូរសង្សាទាំបពីរស្រលាញ់គ្នាស្មោះ យល់ចិត្តគ្នា កសាងគ្រួរសារ១ដែលមានសុភមង្គល និង មានការយល់ស្របពីរចាស់ទុំទៀតផង ។ ចំណែកឯពាក្យថាស្នេហាបរាជ័យ គឺសំដៅលើការស្រលាញ់គ្នាគ្រាន់តែជាការកំសាន្ត ឬ មានការជំទាស់ពីអាណាព្យាបាល ពោលគឺស្នេហាដែលអត់មានសុភមង្គល ។ តើយុវជនអាចជៀសផុតពីរឿងនេះរឺទេ? តើការព្រួយបារម្ភរបស់យើងអាចមានដំណោះស្រាយល្អរឺទេ? ចម្លើយនេះគឺស្ថិតលើ៤ជំហ៊ានខាងក្រោម ៖
ជំហ៊ានទី១ គឺសំដៅលើសុខភាព ។ សុខភាពគឺសំខាន់ណាស់សំរាប់បង្កលក្ខណអោយរាង្គកាយ និង ខួក្បាលធ្វើការជំនះរាល់ឧបសគ្គ ដើម្បីជោគជ័យ ។ បើយើងមានសុខភាពមិនល្អ នោះយើងមិនអាចបំពេញការងារបានល្អ និង មិនអាចសំរេចគោលដៅបានជោគជ័យឡើយ ។
ជំហ៊ានទី២ គឺសំដៅលើចំនេះដឹង ។ មនុស្សមានសុខភាពល្អ នាំអោយយើងអាចបំពេញវិជ្ជាបានជោគជ័យ ។ ពេលយើងមានចំនេះដឹងល្អប្រសើរ យើងអាចមានសមត្ថភាពគ្រប់គ្រាន់ដើម្បីធ្វើការសំរេចចិត្ត ឬ ដោះស្រាយបញ្ហាបានជោគជ័យ ហើយក៏អាចសំរេចគោលដៅសំរាប់អនាគតដ៏ល្អមួយដែរ ។
ជំហ៊ានទី៣ គឺសំដៅលើទ្រព្យសម្បត្តិ ។ មនុស្សយើងមានសុខភាពល្អ មានចំនេះដឹង ហើយ យើងអាចមានលទ្ធភាពគ្រប់គ្រាន់សំរាប់ប្រកបរបរ រឺ ការងារបានសមរម្យក្នុងសង្គមដែរ ។ ការងារ គឺអាចនិងនាំអោយយើងទទួលបានទ្រព្យសម្បត្តិបានសមស្របតាមសមាជីវរ ។
ជំហ៊ានទី៤ គឺសំដៅលើស្នេហា ។ សុខភាពល្អអាចអោយយើងមានកំលាំងតាមសុំស្នេហ៍មនុស្សដែលយើងស្រលាញ់ ។ ពេលមានចំនេះដឹង យើងអាចចេះយោគយល់ អធ្យាស្រ័យ និង ទទួលខុសត្រូវចំពោះមនុស្សដែលយើងស្រលាញ់ ។ ឯទ្រព្យសម្បត្តិដែលយើងមាន សមរម្យនិងអាចនាំមកនូវការគាប់ចិត្តសមប្រកប និង សុភមង្គលដល់មនុស្សដែលយើងស្រលាញ់ ។ ចំនែកឯស្នេហាវិញ គឺអាចចាប់បង្កើនសេចក្តីស្រលាញ់ចំពោះនរណាម្នាក់ ដោយមានជំហ៊ានទី ១ ២ និង ៣ គាំទ្ររួចជាស្រច នោះយើងនិងមានសង្ឃឹមថាយកបេះដូងរបស់គេបាន ហើយ បង្កើតសុភមង្គលជាមួយគ្នាតរៀងទៅ ។
សូមមិត្តទាំងឡាយចាំថា អ្នកនិងទទួលបានជោគជ័យបើអ្នកអនុវត្តតាមលំដាប់នៃជំហ៊ានទាំង៤ ទាំងពីលើដល់ក្រោម ពី១ ២ ៣ សិមចាប់ផ្តើមទី៤ ៕
សូមសំណាងល្អជាមួយដៃគូររបស់អ្នក !!!
No comments:
Post a Comment