នៅក្នុងគ្រួសារមួយ ប្តីមានទួនាទីសំខាន់ណាស់ដើម្បីធ្វើជាមេគ្រួសារ បង្អែក និង រកចំណូលដល់ការចំណាយគ្រប់យ៉ាងក្នុងគ្រួសារ និង បំពេញសុភមង្គលដល់គ្រួសារថែមទៀតផង ។ ការដែលសំខាន់នោះគឺការទទួលខុសត្រូវដោះស្រាយបញ្ហាក្នុងគ្រួសារលើការចាយវាយ សុខភាពនិងការអប់រំកួនៗ ពិសេសការផ្គាប់ចិត្តភរិយា ដោយគួរជៀសវាងការឈ្លោះប្រកែក ការខឹងសំបារ ការប្រើអំពើហិង្សាជាដើម ។ តាមរយៈសៀវភៅ អារិយធម៏ខ្មែរ រៀបរៀងដោយអ្នកនិពន្ធ ដៀប សុផល យើងខ្ញុំសូមលើកយកធម៏៥យ៉ាងដែលប្តីត្រូវប្រកាន់យកដើម្បីកា្លយជាប្តីល្អក្នុងគ្រួសារ មកបកស្រាយដូចខាងក្រោម ៖
១/. ប្តីត្រូវលើកតំកើងអោយកិត្តិយស និង រាប់អានសមឋានៈជាប្រពន្ធពិតប្រកដ ។ ប្រពន្ធមានកិត្តិយសណាស់ និង មានឋានៈដែលនៅក្នុងសង្គមគេផ្តល់តម្លៃអោយយ៉ាងធំធេង និង អាចបញ្ចាក់ថាប្តីចេះគោរពស្រលាញ់ប្រពន្ធ ។
២/. ប្តីមិនត្រូវមើលងាយប្រពន្ធដោយប្រការណាមួយឡើយ ត្រូវសង្រ្គោះជានិច្ច ។ ការមើលងាយប្រពន្ធនាំអោយប្រពន្ធអាក់អន់ចិត្ត និង រស់នៅមិនចុះសំរុងនិងគ្នាឡើយ ។
៣/. ប្តីមិនត្រូវប្រព្រឹត្តក្បត់ចិត្តភរិយា មានការស្មោះត្រង់ និង អានិតអាសូរចិត្តភរិយា ។ ការមិនស្មត្រង់និងគ្នានាំអោយមានបញ្ហាកើតឡើង ជាពិសេសចំពោះប្រពន្ធ ដែលនាំអោយមានហិង្សផ្លូវចិត្តកើតឡើង និង ការឈ្លោះប្រកែកគ្នានៅថ្ងៃណាមួយ ។
៤/. ប្តីត្រូវប្រគល់ភាពជាធំអោយដល់នាងជាប្រពន្ធ ក្នុងការចាត់ចែងកិច្ចការងារផ្ទះ ដោយប្រឹងរកទ្រព្យសមប្បត្តិមកអោយប្រពន្ធរក្សា ។ ក្នុងគ្រួសារការចាត់ចែងផ្សេងៗត្រូវផ្តល់សិទ្ធគ្រប់គ្រាន់ដល់ប្រពន្ធ តែអាចដោះស្រាយ កែតម្រូវ ពេលមានកំហុសឆ្គណាមួយ ឬ បញ្ហា ដោយសន្តិវិធី ។
៥/. ប្តីត្រូវអោយគ្រឿងអលង្ការជាតំណាងនៃសេចក្តីថ្លៃថ្នូរ និង ចិត្តភក្តីដល់ស្រ្តីជាភរិយា ។ ការផ្គាប់ចិត្តភរិយាដោយគ្រឿងប្រដាប់សព្វគ្រប់ ដើម្បីអោយប្រពន្ធមានការសប្បាយ និង ស្រលាញ់ាប្តីថែមទៀត ។
ចាប់ពីពេលនេះតទៅ បុរសជាប្តីត្រូវតែចេះប្រកាន់យកធម៏ទាំង៥យ៉ាងដែលបានពន្យល់ណែនាំខាងលើដើម្បីបំពេញតួនាទីអោយក្លាយជាប្តីល្អ និង នាំសុភមង្គលមកក្នុងគ្រួសារ ៕
No comments:
Post a Comment