សិស្សម្នាក់ៗតែងតែប្រាថ្នាចង់រៀនអោយពូកែឆ្លាតវៃ មានគំនិតក្នុងការគិត ប៉ិនប្រសប់ឈ្លាសវៃជាងគេ ។ ការរៀនអោយពូកែឆ្លាតមិនមែនស្ថិតនៅលើខួរក្បាលល្អទាំងស្រុងទេ សំខាន់ស្ថិតនៅលើការស្វះស្វែងរៀនសូត្រ មានគន្លឹះក្នុងរៀនសូត្រ ។ អ្នកខ្លះខំរៀនសូត្រដែរ រៀនបានច្រើនដែរ តែសន្ទុះនៃចំនេះដឹងកើនឡើងយ៉ឺត អ្នកខ្លះខំរៀនសូត្រ មិនសូវជាមានពេលវេលារៀនច្រើនទេ ប៉ុន្តែចំនេះដឹងកើនឡើងខ្ពស់លឿនជាងអ្នកដែលខំរៀន និងមានប្រាជ្ញាប្រហាក់ប្រហែលគ្នា។ តាមពិតទៅការរៀនសូត្រទូលំទូលាយណាស់ ចំនេះដឹងគ្មានដែនកំណត់ទេ រៀនពីកើតដល់ស្លាប់ទៀតក៏មិនអស់ដែរ ។ អ្វីដែលសំខាន់យើងត្រូវដឹងខ្លួនឯងថា យើងចង់រៀនអ្វី? ចង់ចេះខាងអ្វី ? ចង់មានជំនាញអ្វី ? និយាយអោយចំគឺការជ្រើសរើសរៀនតាមឧបនិស្ស័យ បន្ទាប់ពីដាក់នូវគោលដៅខ្លួនឯងរួច ទើបយើងប្រឹងប្រែងរៀនស្រាវជ្រាវអ្វីដែលយើងចង់បាន ។ ការរៀនមិនមែនទាមទារអោយរៀនចាំចេះ រហូតចាំគ្រប់តួអក្សរនៅក្នុងសៀវភៅណាមួយអោយអស់ទេ តែយើងត្រូវដឹងពីសៀវភៅហ្នឹងថា ខ្លឹមសារវាចង់និយាយពីអ្វី? មានចំនុចរួមអ្វី? មានចំនុចសំខាន់អ្វីខ្លះ? ការរៀនមិនមែនមានតែការចងចាំលើមេរៀន ឬ អត្ថបទដោយការទន្ទេញមេរៀនទេ សំខាន់យើងត្រូវយល់លើមេរៀននោះ ចេះវិភាគលើវា និងមានគន្លឹះក្នុងការរៀនផងដែរ ។ មេរៀនខ្លះការយល់លើមេរៀនអាចចេះចាំបានយូរ ជាងការទន្ទេញអោយចាំ ។
ខាងក្រោមនេះជាគោលការណ៍នៃការហ្វឹកហ្វាត់ខ្លួនឯងអោយមានទំលាប់ក្នុងការរៀនសូត្រ និង រៀនអោយពូកែ ៖
• ត្រូវមានទំលាប់ក្នុងការអានសៀវភៅ ត្រូវចាត់ទុកសៀវភៅជាមិត្តដែលកំដរយើងនៅពេលដែលយើងទំនេរ ឬ ជាបាយដោយមិនអាចខានទទួលទានមិនបាន ។ សៀវភៅជាគ្រូដែលមិនចេះនិយាយរបស់យើង ប៉ុន្តែអ៊ីនធឺណេតអាចក្លាយជាគ្រូចេះនិយាយផង និង មិនចេះនិយាយផងរបស់អ្នកបាន ។ កុំទុកពេលវេលាអោយទំនេរចោលឥតប្រយោជន៍ ត្រូវកាត់បន្ថយការនិយាយទូរស័ព្ទ មើលទូរទស្សន៍ លេងហ្គេមផ្សេងៗ ឬ និយាយលេងឥតប្រយោជន៍ ហើយក៏មិនមែនអោយមើលតែសៀវភៅ ឬ រៀនរហូតដល់ថ្នាក់ដើរឃើញស្លឹកឈើជ្រុះញញឹមទេ ត្រូវចេះបែងចែកពេលវេលាសម្រាប់ខ្លួនឯងថា ពេលណាត្រូវរៀន ពេលណាត្រូវកំសាន្តដែរ ប៉ុន្តែត្រូវឆ្លៀតពេលវេលាមើលសៀវភៅ ឬស្រាវជ្រាវមេរៀនតាមអ៊ីនធឺណេតអោយបានច្រើន ដូចពាក្យថា ទោះជាធ្វើជាត្រីងៀតក៏ត្រូវតែឆ្លៀតពងដែរ ។
• ត្រូវមានទឹកចិត្តក្លាហាន ពេលរៀន ឬ ពេលចូលរួមកម្មវិធីសិក្សាវគ្គខ្លី ឬសិក្ខាសិលាផ្សេងៗ បើមានចំងល់កុំលាក់ទុកត្រូវក្លាហានហ៊ានសួរមិនត្រូវខ្មាសគេ ខ្លាចគេថាយើងអន់ ឬ ល្ងង់ទេ ។ សូមចងចាំថា បើអ្នកហ៊ានសួរ គឺមានន័យថាអ្នកល្ងង់តែមួយភ្លែតទេ តែបើអ្នកលាក់ទុកវិញ អ្នកនឹងអាចល្ងង់មួយជីវិត។
• សុខភាព ក៏ជារឿងមួយសំខាន់ផងដែរ ត្រូវចេះថែរក្សាសុខភាពខ្លួនឯងអោយបានល្អ បរិភោគអោយមានជីវជាតិបំប៉នគ្រប់គ្រាន់ ហើយទៀងទាត់ សំរាកទទួលទានដំណេកអោយបានគ្រប់គ្រាន់ កាលណាមានសុខភាពល្អ ធ្វើអោយមានអារម្មណ៍ល្អរៀនអ្វីក៏យល់ គិតអ្វីក៏ឆាប់ចេញ។
• ត្រូវអនុវត្តន៍ធ្វើលំហាត់ ស្រាវជ្រាវមេរៀនបន្ថែមដោយខ្លួនឯង ស្វ័យសិក្សាដោយខ្លួនឯង ។ ធម្មតានៅសាលារៀនគ្រូផ្តល់ចំនេះអោយយើងបានតែមួយភាគទេ តែបើយើងមើលមេរៀនស្រាវជ្រាវបន្ថែមយើងនឹងទទួលបានចំនេះដឹងបីភាគ ហើយបើស្រាវជ្រាវធ្វើលំហាត់ចងក្រងមេរៀនវិញ យើងអាចទទួលបានប្រាំភាគ ។
• ការរៀនត្រូវមានមហិច្ឆតា មានចិត្តតស៊ូ ចេះគ្រប់គ្រងខ្លួនឯង យកឈ្នះលើខ្លួនឯង ត្រូវចិញ្ចឹមចិត្តខ្លួនឯងថាចង់បានអ្វីត្រូវខិតខំធ្វើអោយបាន មិនត្រូវមើលបំណាំអ្នកដែលរៀនខ្សោយ ឬ អន់ថយជាងយើងទេ(ក្នុងន័យនេះមិនមែនអោយអ្នកមើលងាយអ្នកដែលខ្សោយជាងខ្លួនទេ) ត្រូវសំលឹងមើលអ្នកដែលពូកែជាង អ្នកដែលទទួលបានជោគជ័យជាងយើង ហេតុអ្វីបានជាគេពូកែ? គេរៀនយ៉ាងម៉េចខ្លះ ? គេអាចធ្វើបាន យើងក៏អាចធ្វើបាន បើធ្វើមិនបានដូចគេ ក៏ប្រហាក់ប្រហែលគេដែរ ។ អាចនិយាយថា ត្រូវមានមនុស្សគំរូ (idol )ក្នុងចិត្តរបស់ខ្លួន ។
• យកអ្នកនៅជុំវិញខ្លួនយើងជាគ្រូរបស់យើង ។ ត្រូវចេះរៀនពីអ្នកនៅជុំវិញខ្លួន អោយតែគេចេះជាងយើង អាចបង្រៀនយើងបាននោះអាចចាត់ទុកគេជាគ្រូរបស់យើងបានហើយ ។ ពេលខ្លះធ្វើឆ្លាតពេកមិនល្អទេ ត្រូវចេះរៀនលួចចំនេះពីគេ ។ ឧបមាថា ការឌីសាញរូបភាពមួយនៅក្នុងកម្មវិធី Adobe photoshop តាមពិតទៅរូបហ្នឹងអ្នកអាចឌីសាញបាន ប៉ុន្តែខ្ញុំយល់ថាអ្នកមិនចាំបាច់ធ្វើជាអ្នកឆ្លាតទេ អ្នកគួរតែស្នើរសុំគេអោយគេបង្ហាញអ្នកពីរបៀបឌីសាញរូបនោះ ព្រោះខ្ញុំមិនជឿថា អ្នកដទៃប្រើវិធីសាស្រ្តក្នុងការឌីសាញដូចវិធីសាស្រ្តអ្នកទាំងស្រុងទេ ។ អ្នកក៏អាចចែករំលែកចំនេះដឹងរបស់ទៅគេផងដែរ ។
តាមវិធីសាស្រ្តខាងលើ សង្ឃឹមថាអ្នកអាចយកទៅអនុវត្តទទួលបានជោគជ័យ ។សូមអរគុណ
ឯកសារយោង
សៀវភៅរៀនអោយចេះ រៀនអោយមានប្រយោជន៍ របស់លោក គឹម ចាន់ណា
សម្តីរបស់ លោកគ្រូ បាន ឌីពិទូ សាស្រ្តចារ្យនៅសាកលវិទ្យាល័យ មេគង្គកម្ពុជា
សម្តីរបស់ លោកគ្រូ ហ៊ុន យូ សាស្រ្តចារ្យនៅសាកលវិទ្យាល័យ មេគង្គកម្ពុជា
សម្តីរបស់ លោកគ្រូ អ៊ុច រ៉េត សាស្រ្តចារ្យនៅសាកលវិទ្យាល័យ មានជ័យ
Friday, May 27, 2011
Saturday, May 7, 2011
ទំលាប់ទាំង៧ដែលនាំអោយមនុស្សធ្វើការងារមានប្រសិទ្ទភាពខ្ពស់
(7 Habits of Highly Effective People)
តាមរយៈលោក Stephen R. Covey បានបង្ហាញពី 7 Habits of Highly Effective People ទំលាប់ទាំង៧ដែលអាចធ្វើអោយយើងអនុវត្តន៍ការងារណាមួយបានសំរេច និង មានប្រសិទ្ធភាពខ្ពស់ ។ ទំលាប់ទាំង៧នោះមានដូចខាងក្រោម ៖
ទំលាប់ទី១ គឺសកម្មមុន (Be Proactive) ។ ទំលាប់នេះតម្រូវអោយយើងមានចិត្តស្ងប់ មិនប្រត្តិកម្មរហ័សពេកនិងស្ថានភាពចំពោះមុខ ពោលត្រូវចេះស្រមៃ គិតពិចារណា មុននិងធ្វើអ្វីមួយ ។ ឧទាហរណ៍ អ្នកចង់បាននិទ្ទេសល្អ ដូចនេះកិច្ចការផ្ទះជាឱកាសដ៏ល្អបំផុតសំរាប់ក្តីស្រមៃរបស់អ្នក ។
ទំលាប់ទី២ គឺចាប់ផ្តើមពីចំនុចបញ្ចប់ក្នុងចិត្ត (Begin with the end in mind)។ ទំលាប់នេះតម្រូវអោយយើងចេះបង្កើត ឬ កំនត់គោលដៅដែលយើងត្រូវទៅអោយបានច្បាស់លាស់ ។ យើងត្រូវដឹងថាអ្វីដែលត្រូវធ្វើ ដោយសរសេរចេញនូវការងារទាំងឡាយដែលត្រូវធ្វើនោះលើក្រដាស់មួយគឺPersonal Statement ។
ទំលាប់ទី៣ គឺដាក់រឿងសំខាន់នៅមុនគេ (Put First things first) ។ បន្ទាប់ពីសរសេរបញ្ចីការងារដែលត្រូវធ្វើ នោះយើងត្រូវដាក់ការងារណាដែលសំខាន់ជាងគេយកមកអនុវត្តន៍មុនគេ ហើយបន្ទាប់មកអនុវត្តន៍ការងារនោះតាមលំដាប់លំដោយរហូតដល់គោលដៅ ។
ទំលាប់ទី៤ គឺគិតឈ្នះ ឈ្នះ (Think Win/Win) ។ បន្ទាប់ពីយើងចាប់ផ្តើមអនុវត្តន៍ការងារ នោះយើងត្រូវគិតពីផលប្រយោជន៍ដែលទទួលបានត្រូវតែសមស្រប និង ជោគជ័យ ពោលគឺមិនបង្កផលលំបាកដល់អ្នកដទៃដែលយើងក៏ទទួលបានផលនិងអ្នកដទៃក៏ទទួលផលដែរដើម្បីការសហការណ៍ថ្ងែក្រោយ ។
ទំលាប់ទី៥ គឺដំបូងស្វែងរកដើម្បីយល់សិមស្វែងយល់អោយច្បាស់នៅពេលក្រោយ (Seek First to Understand, Then to be understood) ។ ទំលាប់នេះគឺទាមទារអោយមនុស្សចេះទំនាក់ទំនងដែលយល់ចិត្តអ្នកដ៏ទៃដែលផុសចេញពីអារម្មណ៍និងបេះដូងយើង ពោលគឺស្តាប់ដោយប្រើភ្នែក ត្រចៀក និងចិត្តដើម្បីទទួលបាននូវពាក្យសំដីទាំងអស់ ហើយធ្វើការស្វែងយល់ពិចារណាអោយច្បាស់សាល់ ។
ទំលាប់ទី៦ គឺកំលាំងសហការក្រុម (Synergize) ។ មនុស្សធ្វើការងារអ្វីក៏ដោយមិនអាចសំរេចជោគជ័យបានតែម្នាក់ឯងឡើយ គឺទាមទារអោយមានការសហការណ៍ពីក្រុមការងារទើបការសំរេចចិត្ត និង ដំណោះស្រាយមានប្រសិទ្ធភាព ដែលនាំអោយការងារទទួលបានលទ្ធផលល្អ ហើយអាបង្កើនទំនាក់ទំនងល្អជាមួយសមាជិកក្រុមទៀតផង ។
ទំលាប់ទី៧ គឺសម្រូចរណារ (Sharpen the Saw) ។ ទំលាប់ដ៏សំខាន់ដែលតម្រូវអោយចំណាយពេលពិនិត្យឡើងវិញពីដំណើការនៃទំលាប់ទាំង៦ខាងលើថាមានប្រសិទ្ធភាពឬទេ ដើម្បីវាយតម្លៃ និង សំរេចចិត្តថាត្រូវបន្តរឺអត់ ។ វាទាមទារអោយយើងយកចិត្តទុកដាក់និងរៀបចំខ្លួនសំរាប់ការងារបច្ចុប្បន្ន និង អនាគត លើកត្តាសំខាន់ចំនួន៤ មាន សុខភាព សតិបញ្ញា ឬ ខួរក្បាល ជំនឿ និង ទំនាក់ទំនងសង្គម ។
ចូរចងចាំថាទំលាប់ទាំង៧ត្រូវអនុវត្តន៍តាមលំដាប់លំដោយពីទី១ រហូតដល់ទី៧ ដែលត្រូវប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់បំផុត ក្នុងករណីទំលាប់ណាមួយបរាជ័យនិងនាំអោយប៉ះពាល់ដល់ការអនុវត្តន៍ទំលាប់ទទៃទៀតបាន ។ ប៉ុន្តែបើអ្នកជោគជ័យលើជំហ៊ាននីមួយៗបាន នោះអ្នកនិងបានឃើញពីលទ្ធផលផ្លាស់ប្តូរថ្មីទទួលបានគួរជាទីគាប់ចិត្ត ។ ឯការកែប្រែការអនុវត្តបន្ថែមគឺអាស្រ័យលើអ្នក និង បទពិសោធន៍របស់អ្នកផ្ទាល់ ៕

ប្តីត្រូវសង្រ្គោះប្រពន្ធដោយគោលធម៏៥យ៉ាង
នៅក្នុងគ្រួសារមួយ ប្តីមានទួនាទីសំខាន់ណាស់ដើម្បីធ្វើជាមេគ្រួសារ បង្អែក និង រកចំណូលដល់ការចំណាយគ្រប់យ៉ាងក្នុងគ្រួសារ និង បំពេញសុភមង្គលដល់គ្រួសារថែមទៀតផង ។ ការដែលសំខាន់នោះគឺការទទួលខុសត្រូវដោះស្រាយបញ្ហាក្នុងគ្រួសារលើការចាយវាយ សុខភាពនិងការអប់រំកួនៗ ពិសេសការផ្គាប់ចិត្តភរិយា ដោយគួរជៀសវាងការឈ្លោះប្រកែក ការខឹងសំបារ ការប្រើអំពើហិង្សាជាដើម ។ តាមរយៈសៀវភៅ អារិយធម៏ខ្មែរ រៀបរៀងដោយអ្នកនិពន្ធ ដៀប សុផល យើងខ្ញុំសូមលើកយកធម៏៥យ៉ាងដែលប្តីត្រូវប្រកាន់យកដើម្បីកា្លយជាប្តីល្អក្នុងគ្រួសារ មកបកស្រាយដូចខាងក្រោម ៖
១/. ប្តីត្រូវលើកតំកើងអោយកិត្តិយស និង រាប់អានសមឋានៈជាប្រពន្ធពិតប្រកដ ។ ប្រពន្ធមានកិត្តិយសណាស់ និង មានឋានៈដែលនៅក្នុងសង្គមគេផ្តល់តម្លៃអោយយ៉ាងធំធេង និង អាចបញ្ចាក់ថាប្តីចេះគោរពស្រលាញ់ប្រពន្ធ ។
២/. ប្តីមិនត្រូវមើលងាយប្រពន្ធដោយប្រការណាមួយឡើយ ត្រូវសង្រ្គោះជានិច្ច ។ ការមើលងាយប្រពន្ធនាំអោយប្រពន្ធអាក់អន់ចិត្ត និង រស់នៅមិនចុះសំរុងនិងគ្នាឡើយ ។
៣/. ប្តីមិនត្រូវប្រព្រឹត្តក្បត់ចិត្តភរិយា មានការស្មោះត្រង់ និង អានិតអាសូរចិត្តភរិយា ។ ការមិនស្មត្រង់និងគ្នានាំអោយមានបញ្ហាកើតឡើង ជាពិសេសចំពោះប្រពន្ធ ដែលនាំអោយមានហិង្សផ្លូវចិត្តកើតឡើង និង ការឈ្លោះប្រកែកគ្នានៅថ្ងៃណាមួយ ។
៤/. ប្តីត្រូវប្រគល់ភាពជាធំអោយដល់នាងជាប្រពន្ធ ក្នុងការចាត់ចែងកិច្ចការងារផ្ទះ ដោយប្រឹងរកទ្រព្យសមប្បត្តិមកអោយប្រពន្ធរក្សា ។ ក្នុងគ្រួសារការចាត់ចែងផ្សេងៗត្រូវផ្តល់សិទ្ធគ្រប់គ្រាន់ដល់ប្រពន្ធ តែអាចដោះស្រាយ កែតម្រូវ ពេលមានកំហុសឆ្គណាមួយ ឬ បញ្ហា ដោយសន្តិវិធី ។
៥/. ប្តីត្រូវអោយគ្រឿងអលង្ការជាតំណាងនៃសេចក្តីថ្លៃថ្នូរ និង ចិត្តភក្តីដល់ស្រ្តីជាភរិយា ។ ការផ្គាប់ចិត្តភរិយាដោយគ្រឿងប្រដាប់សព្វគ្រប់ ដើម្បីអោយប្រពន្ធមានការសប្បាយ និង ស្រលាញ់ាប្តីថែមទៀត ។
ចាប់ពីពេលនេះតទៅ បុរសជាប្តីត្រូវតែចេះប្រកាន់យកធម៏ទាំង៥យ៉ាងដែលបានពន្យល់ណែនាំខាងលើដើម្បីបំពេញតួនាទីអោយក្លាយជាប្តីល្អ និង នាំសុភមង្គលមកក្នុងគ្រួសារ ៕

៤ជំហ៊ានដើម្បីបង្កើតស្នេហាមួយដោយជោគជ័យ
យុវវ័យសម័យបច្ចុប្បន្ន គឺកំពុងមានបញ្ហាលើរឿងស្នេហា ។ មានក្រុមមូយចំនួន អាចបង្កើតស្នេហាបានដោយជោគជ័យ ឯក្រុមមួយចំនួនធំបែរជាទទួលបានភាពបរាជ័យទៅវិញ ។ ពាក្យថាស្នេហាដែលជោគជ័យ គឺស្នេហាដែលគូរសង្សាទាំបពីរស្រលាញ់គ្នាស្មោះ យល់ចិត្តគ្នា កសាងគ្រួរសារ១ដែលមានសុភមង្គល និង មានការយល់ស្របពីរចាស់ទុំទៀតផង ។ ចំណែកឯពាក្យថាស្នេហាបរាជ័យ គឺសំដៅលើការស្រលាញ់គ្នាគ្រាន់តែជាការកំសាន្ត ឬ មានការជំទាស់ពីអាណាព្យាបាល ពោលគឺស្នេហាដែលអត់មានសុភមង្គល ។ តើយុវជនអាចជៀសផុតពីរឿងនេះរឺទេ? តើការព្រួយបារម្ភរបស់យើងអាចមានដំណោះស្រាយល្អរឺទេ? ចម្លើយនេះគឺស្ថិតលើ៤ជំហ៊ានខាងក្រោម ៖
ជំហ៊ានទី១ គឺសំដៅលើសុខភាព ។ សុខភាពគឺសំខាន់ណាស់សំរាប់បង្កលក្ខណអោយរាង្គកាយ និង ខួក្បាលធ្វើការជំនះរាល់ឧបសគ្គ ដើម្បីជោគជ័យ ។ បើយើងមានសុខភាពមិនល្អ នោះយើងមិនអាចបំពេញការងារបានល្អ និង មិនអាចសំរេចគោលដៅបានជោគជ័យឡើយ ។
ជំហ៊ានទី២ គឺសំដៅលើចំនេះដឹង ។ មនុស្សមានសុខភាពល្អ នាំអោយយើងអាចបំពេញវិជ្ជាបានជោគជ័យ ។ ពេលយើងមានចំនេះដឹងល្អប្រសើរ យើងអាចមានសមត្ថភាពគ្រប់គ្រាន់ដើម្បីធ្វើការសំរេចចិត្ត ឬ ដោះស្រាយបញ្ហាបានជោគជ័យ ហើយក៏អាចសំរេចគោលដៅសំរាប់អនាគតដ៏ល្អមួយដែរ ។
ជំហ៊ានទី៣ គឺសំដៅលើទ្រព្យសម្បត្តិ ។ មនុស្សយើងមានសុខភាពល្អ មានចំនេះដឹង ហើយ យើងអាចមានលទ្ធភាពគ្រប់គ្រាន់សំរាប់ប្រកបរបរ រឺ ការងារបានសមរម្យក្នុងសង្គមដែរ ។ ការងារ គឺអាចនិងនាំអោយយើងទទួលបានទ្រព្យសម្បត្តិបានសមស្របតាមសមាជីវរ ។
ជំហ៊ានទី៤ គឺសំដៅលើស្នេហា ។ សុខភាពល្អអាចអោយយើងមានកំលាំងតាមសុំស្នេហ៍មនុស្សដែលយើងស្រលាញ់ ។ ពេលមានចំនេះដឹង យើងអាចចេះយោគយល់ អធ្យាស្រ័យ និង ទទួលខុសត្រូវចំពោះមនុស្សដែលយើងស្រលាញ់ ។ ឯទ្រព្យសម្បត្តិដែលយើងមាន សមរម្យនិងអាចនាំមកនូវការគាប់ចិត្តសមប្រកប និង សុភមង្គលដល់មនុស្សដែលយើងស្រលាញ់ ។ ចំនែកឯស្នេហាវិញ គឺអាចចាប់បង្កើនសេចក្តីស្រលាញ់ចំពោះនរណាម្នាក់ ដោយមានជំហ៊ានទី ១ ២ និង ៣ គាំទ្ររួចជាស្រច នោះយើងនិងមានសង្ឃឹមថាយកបេះដូងរបស់គេបាន ហើយ បង្កើតសុភមង្គលជាមួយគ្នាតរៀងទៅ ។
សូមមិត្តទាំងឡាយចាំថា អ្នកនិងទទួលបានជោគជ័យបើអ្នកអនុវត្តតាមលំដាប់នៃជំហ៊ានទាំង៤ ទាំងពីលើដល់ក្រោម ពី១ ២ ៣ សិមចាប់ផ្តើមទី៤ ៕
សូមសំណាងល្អជាមួយដៃគូររបស់អ្នក !!!

Friday, May 6, 2011
រៀនITយ៉ាងម៉េចទើបបានពូកែ?
យើងទាំងអស់គ្នាដឹងស្រាប់ហើយថាជំនាញ IT ជាជំនាញមួយមានលក្ខណៈពិបាកសិក្សាបន្តិចក្នុងចំណោមមុខវិជ្ជាដទៃទៀត។ ហេតុនេះទើបនិស្សិត IT ទាំងអស់គ្នាត្រូវពុះពារគ្រប់ឧបសគ្គក្នុងការសិក្សាដើម្បីចាប់យកជំនាញនេះ ឲ្យក្លាយជាអ្នកឯកទេស IT មួយរូប។
ទាក់ទងនៅនឹងជំនាញ IT និស្សិតព័ត៌មានវិទ្យានៅគ្រឹះស្ថានឯកជនមួយនិយាយថា វាពិតជាពិបាកក្នុងចាប់យកជំនាញ IT ដោយបាតដៃទទេ ហើយអ្វីដែលលោកជួបប្រទះភាគច្រើនគឺទៅលើពាក្យបច្ចេកទេស ព្រោះថាជំនាញ IT មិនមែនផ្ដោតទៅតែការអនុវត្តន៍នោះទេ។
ដោយសារមានកិច្ចការលំបាកច្រើន ម៉េងឃាងបានរៀបរាប់អំពីដំណោះស្រាយរបស់ខ្លួនថា រាល់ពេលលោកស្ដាប់ការពន្យល់របស់គ្រូមិនបានគេតែងទៅរកឯកសារបន្ថែមនៅលើអ៊ីនធឺណិត ឬបណ្ណាល័យ និងឆ្លាតសួរគ្រូបន្ថែម។”ពេលខ្លះសួរអ្នករៀនដូចគ្នាគេអត់ដឹងទេ អញ្ចឹងក៏ទៅរកឯកសារនៅលើអ៊ីនធឺណិត ហើយសួរគ្រូទៀត”។
និស្សិតដែលចាប់ផ្ដើមពីការមិនចេះសោះរូបនេះ បានប្រាប់ពីគន្លឹះរបស់ខ្លួនក្នុងចាប់យកជំនាញ IT ថា គ្រប់និស្សិតទាំងអស់កំពុងសិក្សាជំនាញព័ត៌មានវិទ្យាត្រូវចាប់យកផ្នែកមួយៗនៃITដែលខ្លួនស្រលាញ់ទើបល្អ។ ប្រសិនបើយើងចាប់យកផ្នែកមួយៗជាប់គឺជាអំណោយផលក្នុងការចាប់យកឱកាសការងារក្រោយបញ្ចប់ការសិក្សា។
ដោយទើបនឹងបញ្ចប់ការសិក្សាថែមទាំងទទួលបានភាពជោគជ័យក្នុងជំនាញ IT នេះបាននិយាយថា “មុនពេលចូលរៀន IT ខ្ញុំអត់ដឹងថា IT ជាអីផង…ខ្ញុំចប់ទី១២ ខ្ញុំអត់ទាន់ស្គាល់ថាកុំព្យូទ័ររាងយ៉ាងម៉េចផង…នៅពេលរៀនIT ខ្ញុំអត់ចេះអីទេ សូម្បីតែ Hardware, Software របស់កុំព្យូទ័រទាំងអស់”។
ប៉េងសៀបានលើកឡើងអំពីផែនការក្នុងការចាប់យកជំនាញ IT ថា ដំបូងពេលចូលរៀនដំបូងលោកមិនមានកុំព្យូទ័រទេ ប៉ុន្តែលោកតាំងចិត្តខ្លួនឯងថាប្រសិនបើលោករៀនមិនចេះគឺលោកមិនរៀនទេ បន្ទាប់មកក៏ដាក់ចិត្តរៀន លោកក៏ចាប់ផ្ដើមទិញឯកសារទាក់ទងទៅនឹងមុខជំនាញនេះទាំងអស់។
បើនិយាយអំពីការដោះស្រាយឧបសគ្គក្នុងការសិក្សានិស្សិតរូបនោះរំលឹកថា ពេលចូលក្នុងបន្ទប់អនុវត្តន៍លោកតែងយករាល់ឧបករណ៍ទាំងអស់មកមើល ហើយសួរអ្នកចេះជាង និងទៅសួរគ្រូផ្ទាល់តែម្ដង។ អ្វីកាន់តែពិសេសនោះគឺលោកតែងតែបង្កើតបញ្ហាឲ្យខ្លួនឯងក្នុងការឆ្ងល់ និងដោះស្រាយ។
អតីតនិស្សិតITរូបនេះក៏មានទស្សនៈដែរថា រាល់អ្នករៀនIT ទាំងអស់ប្រសិនបើដាក់ចិត្តរៀនIT គួរតែខំរៀនឲ្យចេះ និងគួរតែមានគោលដៅច្បាស់លាស់ថាតើគួរតែចាប់យកជំនាញអ្វីក្នុងរយៈពេល ៤ឆ្នាំនេះ ម្យ៉ាងទៀតគួរតែមានលក្ខណៈស្និទ្ធស្នាលជាមួយកុំព្យូទ័របន្តិច។

ហើយអ្វីកាន់តែគួរចាប់អារម្មណ៍ទាក់ទងទៅនឹងនិស្សិតITនោះលោកបានសង្កត់ថា “ភាគច្រើននៃអ្នករៀនIT តែម្ដងមានអីតែងតែលាក់គ្នា មិនចេះចែករំលែកចំណេះដឹងឲ្យគ្នាទេ យើងទាំងអស់គ្នាគួរចេះចែករំលែកគ្នាទៅវិញទៅមកទើបល្អ”។
“មិនប្រាកដថាគ្មានឧបករណ៍គ្រប់គ្រាន់មិនអាចរៀន IT នោះទេ ប៉ុន្តែយើងត្រូវគិតថា អ្នកមានឧបករណ៍គ្រប់គ្រាន់ឆាប់ចាប់បានជាងអ្នកមិនមានឧបករណ៍ ព្រោះថាប្រសិនបើយើងសិក្សាមានតែគ្រឹះស្ដីតែម្យ៉ាងក៏មិនអាចទទួលបានជោគជ័យដែរ” អាន ប៉េងសៀបានអះអាងយ៉ាងដូចនេះ។
ដោយបច្ចុប្បន្នកំពុងគ្រប់គ្រងទៅលើផ្នែក Network ទាំងមូលនៅក្នុងក្រុមហ៊ុនឯកជនមួយអស់រយៈពេល ២ ឆ្នាំមកហើយ លោក អៀប ខ្លឹមសំរិទ្ធនិយាយនឹង Sabay ថា វាពិតជាមានការខុសប្លែកគ្នាយ៉ាងខ្លាំងរវាងពេលកំពុងសិក្សា និងពេលចេញធ្វើការ។
តាមរយៈការបំពេញការងារបច្ចុប្បន្ន លោកសំរិទ្ធនិយាយថា ដើម្បីឈានចាប់យកអាជីពការងារលើជំនាញ IT នេះ និស្សិតIT ទាំងអស់គួរយកចិត្តទុកដាក់អ្វីដែលគ្រូបានពន្យល់ និងកត់ចំណាំទុកដើម្បីស្រាវជ្រាវក្នុងអ៊ីនធឺណិត។ លោកនិយាយថាការប្រើប្រាស់អ៊ីនធឺណិតគឺផ្នែកមួយដ៏ចាំបាច់របស់និស្សិតIT គ្រប់រូប។
បុគ្គលិកទទួលបានជោគជ័យក្នុងជំនាញIT រូបនេះបានគូសបញ្ជាក់ថា ការសិក្សានៅសាលាគឺជាផ្នែកមួយសម្រាប់ឲ្យយល់ដឹងទៅលើមុខជំនាញ IT តែប៉ុណ្ណោះ ដោយឡែកក្រោយពេលយើងចេញធ្វើការទើបយើងអាចដឹងខ្លួនឯងថាអ្វីត្រូវយកមកប្រើក្នុងការងារ។
ក្រោយពេលបង្រៀនជាច្រើនឆ្នាំមកសាស្ត្រាចារ្យបង្រៀននៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាហៅកាត់ថាសាលាតិចណូមានប្រសាសន៍ថា “គេចាប់អត់បាន ដោយសារពីដំបូងភាគច្រើននៃសិស្ស IT គេមិនបានកំណត់ទិសដៅឲ្យបានច្បាស់លាស់ ហើយមិនបានដឹងថាក្រោយរៀនចប់មិនដឹងត្រូវចាប់យកជំនាញអ្វីផ្នែកណានៃ IT”។
ទោះបីជាជំនាញ IT មានលក្ខណៈពិបាកក្នុងការសិក្សាបន្តិចមែន ប៉ុន្តែសាស្ត្រាចារ្យរូបនេះប្រាប់អំពីបទពិសោធន៍ក្នុងការទទួលបានជោគជ័យទៅលើជំនាញIT ថា “យើងត្រូវកំណត់អំពីគោលដៅថាត្រូវចាប់យកផ្នែកណាមួយនៃជំនាញ IT ហើយចាំសង្កត់ទៅលើវាតែម្ដងទើបល្អ”។
ក្នុងន័យលើកស្ទួយវិស័យព័ត៌មានវិទ្យាលោកក៏បានបន្ថែមថា វិស័យព័ត៌មានវិទ្យាជាវិស័យមួយសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ និងស្ទើរតែគ្រប់ការងារទាំងអស់ ដូចនេះ IT ជាជំនាញប្រសើរមួយក្នុងការជួយយើងនាពេលអនាគត។
ជំនាញព័ត៌មានវិទ្យាចែកចេញជាបួនផ្នែកគឺ Networking, Web Design, Programming និង Database ហើយជំនាញមួយៗសុទ្ធតែមានប្រទាក់ក្រឡាគ្នាសឹងទាំងអស់។ ដូចនេះនិស្សិតទាំងអស់ត្រូវច្បាស់ខ្លួនឯងថា ជំនាញមួយណាសមស្របទៅនឹងសមត្ថភាពរបស់យើង។
Sunday, May 1, 2011
ខេត្តកំពង់ឆ្នាំង

-ភ្នំរាប់បាត្រ ឋិតនៅចម្ងាយប្រមាណ១២គីឡូម៉ែត្រ ពីទីរួមខេត្ដតាមផ្លូវជាតិលេខ៥ ក្នុងភូមិអណ្ដូងជ្រៃឃុំអណ្ដូងស្នាយស្រុករលាប្អៀរ។ ទីនោះជារមណីយដ្ឋានបែបប្រវត្ដិសាស្ដ្រទាក់ទងទៅនឹងរឿងព្រេងរបស់ខ្មែរយើង។
-ភ្នំសន្ទូច ឋិតក្នុង ភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ ចម្ងាយ៣គីឡូម៉ែត្រ ពីទីរួមខេត្ដកំពង់ឆ្នាំង។
-ភ្នំក្រាំងរមាស ឋិតនៅក្នុងស្រុករលាប្អៀរនៅតាមដងផ្លូវជាតិលេខ៥ចម្ងាយ២គីឡូម៉ែត្រ ពីទីរួមខេត្ដកំពង់ឆ្នាំង ទីនោះមានម្លប់ឈើធំៗ ខ្យល់ជំនោរត្រជាក់អមដោយទេសភាពធម្មជាតិស្រស់ត្រកាល។
-ភ្នំតារាជ ឋិតនៅចម្ងាយប្រមាណ១០គីឡូម៉ែត្រ ពីទីរួមខេត្ដកំពង់ឆ្នាំង ក្នុងភូមិភ្នំតូច ឃុំក្រាំងពង្រ ស្រុករលាប្អៀរ តាមផ្លូវជាតិលេខ៥ ជាតំបន់ប្រវត្ដិសាស្ដ្រជាប់ទាក់ទងទៅនឹងរបបខ្មែរក្រហម។
ក្រៅពីភ្នំធម្មជាតិទាំងនេះខេត្ដកំពង់ឆ្នាំងក៏មានប្រាសាទបុរាណដែល ភ្ញៀវទេសចរជាតិចូលចិត្ដទៅកំសាន្ដនៅពេលមានពិធីបុណ្យទានប្រពៃណីខ្មែរម្ដងៗ។
ធ្វើខ្លួនបែបណាដើម្បីឲ្យអ្នកដទៃជឿជាក់?
មនុស្សមួយចំនួនប្រហែលជាមិនខ្វល់ពីរឿងនេះ ដោយសារតែនេះជាកិច្ច ការដែលលំបាកសម្រាប់ខ្លួនអ្នក។ ទោះជាយ៉ាងណា បំណងដែលចង់ធ្វើឲ្យអ្នកដទៃពេញចិត្ត សប្បាយចិត្តដោយសារអ្នកនោះ គឺគ្មានក្បួនឡើយ ហើយជារឿយៗ អ្នកនឹងទទួលបានលទ្ធផលផ្ទុយពីការគិតទៅវិញ។
នៅពេលដែល ការខ្វះភាពទុកចិត្តមិនមែនមានន័យចាំបាច់ថាអ្ន
ក ជាបុគ្គល ដែលគ្មានការប្រុងប្រយ័ត្ន ជាមនុស្សមិនគួរគោរព ឬ…តែយ៉ាងណាកង្វះខាតភាព គួរឲ្យទុកចិត្តនេះ ក៏អាចបញ្ជាក់ពីសមត្ថភាពនៃការចាត់ចែង ឬធ្វើជាបុគ្គលអាចពឹងពាក់បាន ឬមិនបាន។

អ្នកក៏មិនចាំបាច់ត្រូវ ស្ម័គ្រចិត្តធ្វើគ្រប់កិច្ចការងារទាំងអស់ដែរ ឬក៏មិនមែនជាការល្អដែរដែលគិតថាអ្នក ត្រូវតែជួយដោះស្រាយបញ្ហាមនុស្សទាំង អស់ដែរ។ខាងក្រោមនេះជាវិធីមួយចំនួនដែលអាចជួយអ្នកឲ្យក្លាយជាបុគ្គលដែលគួរជាទីទុកចិត្តនៃអ្នកដទៃបានដោយមិនចាំបាច់ធ្វើកិច្ចការហួសពីសមត្ថភាព ឬក៏អាចប៉ះពាល់ដល់ខ្លួនអ្នកឡើយ។
១. ប្រកាន់សន្យារបស់ខ្លួនឲ្យបាន
កុំសន្យាធ្វើអ្វីមួយងាយៗ លុះត្រាតែអ្នកប្រាកដថាបានសួរខ្លួនឯងថា “តើខ្ញុំអាចធ្វើកិច្ចការនេះបានទេ? “ ប្រសិនបើអ្នកមានកិច្ចការផ្សេងច្រើនដែលត្រូវបំពេញ ឬអ្នកមិនអាចធ្វើកិច្ចការនោះបានទេសូមកុំគ្រាន់តែសន្យាដោយបង្ខំជាមួយអ្នកណាឡើយ។ គ្មាននរណាម្នាក់ អាចធន់ទ្រាំបានទេ ប្រសិនបើជារឿយៗ អ្នកតែងច្រានចោលការសន្យា ឬធ្វើកិច្ចការនោះមិនបានសម្រេច។

២. បដិសេធដោយទទួលការពេញចិត្ត
អ្នកភាគច្រើនតែងចង់បង្ហាញការចាប់អារម្មណ៍ ដោយព្យាយាមធ្វើឲ្យអ្នកនៅជុំវិញបានសប្បាយចិត្ត ដើម្បីទទួលបានការទុកចិត្ត។ ទោះបីជាយ៉ាងណា អ្នកមិនគួរណា សម្របសម្រួលយកពេលវេលា និងសេចក្ដីសុខរបស់ខ្លួនទាំងអស់ទៅធ្វើកិច្ចការទាំងនោះទេ។ ដូចនេះសូមប្រាកដថា អ្នកចេះកំណត់អាទិភាពរាល់កិច្ចការងារផ្សេងៗ។ ប្រសិនបើអ្នកអាច ធ្វើបានអ្នកពិតជាដឹងថាអ្វីដែលអ្នកត្រូវបំពេញមុន ហើយអ្វីដែលអ្នកអាចរង់ចាំបាន មិនតែប៉ុណ្ណោះ អ្នកថែមទាំងអាចរកឃើញពេលទំនេរសម្រាប់កម្សាន្ត រីករាយជាមួយអ្នកទាំងអស់ជុំវិញខ្លួនអ្នកទៀតផង។
៣. បង្កើតលក្ខខណ្ឌដែលបង្ហាញថាអ្នកពិសេស
មានមនុស្សមិនតិចទេដែលគិតថាគេអាចអះអាងបញ្ជាក់ពីសមត្ថភាពរបស់គេ ដោយព្យាយាមធ្វើកិច្ចការទាំងអស់ដោយខ្លួនគេ នៅពេលដែលគេដឹងថា គេមិនអាចបង្កើតកំហុសតទៅទៀតបាន។ ចាំថា មានតែខ្លួនអ្នកទេដែលស្គាល់ខ្លួនឯងជាងអ្នកដទៃ។ ប្រសិនបើអ្នកពិតជាកំពុងពោរពេញដោយការបារម្ភ និងស្ត្រេសហើយនោះ អ្នកនឹងបាត់បង់ការប្រុងប្រយ័ត្នក្នុងការគ្រប់គ្រងខ្លួនឯង បាត់បង់ភាពម្ចាស់ការ ដូចនេះអ្នកត្រូវព្យាយាមគ្រប់គ្រងស្ថានភាពនៃការបាត់បង់ភាពម្ចាស់ការនេះឲ្យបាន។ ស្ដាប់ទៅហាក់ដូចជាពិបាក តែការពិតគឺងាយជាងការគិតរបស់អ្នក។ ជារឿយៗ ដើម្បីឆ្លងផុតបញ្ហាលំបាកនេះ អ្នកគួរចេះត្រល
ប់ ក្រោយពីរ បីជំហាននិងធ្វើការវាយតម្លៃជាថ្មី។ តាមរយៈការអនុវត្តបែបនេះ អ្នកនឹងអាច ក្លាយជាមនុស្សដែលផ្ដោតអារម្មណ៍ មានទឹកចិត្តបំពេញកិច្ចការដោយភាពល្អឥតខ្ចោះ ហើយជាមួយគ្នានេះដែរ អ្នកនឹងអាចគ្រប់គ្រងខ្លួនឯងបានគ្រប់ពេល ចេះចាត់ចែង ទាំងពេលវេលា ឬកិច្ចការផ្សេងៗ ប្រកបដោយភាពឆ្លាតវៃ។

៤. ចេះបត់បែនតាមកាលៈទេសៈ
ប្រសិនបើអ្នកមានបំណងចង់បត់បែន និងផ្លាស់ប្ដូរជាមួយអ្នកណា នោះអ្នកទាំងនោះ ក៏កាន់បត់បែនជាងអ្នកទៀត។ ទោះបីជាអ្នកមិនទទួលបានភ្លាមៗ តែធានាថា អ្នកនឹងទទួលបាននៅពេលណាមួយ។
Monday, April 25, 2011
តើអ្នកចង់រៀនបានលេខ ១ រៀងរាល់ខែទេ?
ជាការពិតណាស់អ្នកសិក្សាគ្រប់រូបចង់រៀនពូកែដើម្បីខ្លួនឯងគ្រួសារនិងសង្គមជាតិ។ ដូច្នេះហើយអ្នកសិក្សាគ្រប់រូបតែងតែរិះរកមធ្យោបាយគ្រប់បែបយ៉ាងដើម្បីរៀនពូកែ។ ជាការចែករំលែកបទពិសោធដល់អ្នកសិក្សាគ្រប់រូបសូមសាកល្បងនូវរបៀបរៀនដូចខាងក្រោមៈ
១) របៀបរៀនខ្លួនឯងនៅផ្ទះ
ជារៀងរាល់ថ្ងៃត្រូវប្រតិបត្តិដូចតទៅៈ
១) របៀបរៀនខ្លួនឯងនៅផ្ទះ
ជារៀងរាល់ថ្ងៃត្រូវប្រតិបត្តិដូចតទៅៈ
- ធ្វើការងារគ្រូដាក់អោយ (homework) ការងារអតិភាព
- រៀនឡើងវិញមេរៀនដែលបានរៀនថ្ងៃនេះ
- រៀនមេរៀនដែលនឹងត្រូវរៀនថ្ងៃស្អែក
បញ្ជាក់ៈចំពោះជំហ៊ានទាំងបីនេះត្រូវចំនាយពេលប្រហែល២ម៉ោងជារៀរាល់ថ្ងៃ។
២) សកម្មភាពក្នុងថ្នាក់រៀន និងទំនាក់ទំនងជាមួយគ្រូ

- ចូលរួមគ្រប់សកម្មភាពសិក្សាក្នុងថ្នាក់រៀន
- ការកត់ត្រាអោយបានច្បាស់ និងប្រើប៊ិចពណ៌ចំពោះចំនុចសំខាន់
- ទំនាក់ទំនងជាមួយគ្រូដើម្បីអោយគាត់ជួយចង្អុលបង្ហាញឯកសារដើម្បីរៀន
- ស្វែងយល់អំពីរបៀបនៃការចេញវិញ្ញាសារតាមរយៈវិញ្ញាសារចាស់ៗ
៣) ការលើកទឹកចិត្ត និងការរាប់អានមិត្ត
- ឪពុកម្តាយត្រូវផ្តល់រង្វាន់អោយកូនដែលរៀនបានលេខ១ជារៀងរាល់ខែ
- ត្រូវរាប់អានមិត្តណាដែលស្រឡាញ់ការរៀនសូត្រនិងរៀនពូកែ
ការអនុវត្តបានទាំងបីចំនុចខាងលើលោកអ្នកប្រាកដជាជោគជ័យក្នុងការសិក្សា។
បានថើបរសើបបេះដូង
នេះជាលើកទីមួយហើយដែលខ្ញុំបានឈានជើង ចូលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ខ្ញុំក៏មិនខុសពីនិស្សិតដទៃទៀតដែរ ថ្ងៃនេះខ្ញុំពាក់អាវពណ៌ផ្ទៃមេឃ ទីនុយពីលើដោយសំពត់ហ្ស៊ីបបត់ពណ៌ខៀវ។ ថ្ងៃនេះ ជាថ្ងៃបើកបវេសកាលសម្រាប់និស្សិតឆ្នាំទីមួយ ហើយនិស្សិតឆ្នាំដំបូងដូចពួកខ្ញុំនេះ តម្រូវឱ្យចូលរួមប្រជុំនៅសាលធំមួយ ដែលគេហៅថា អគារដំបូលទូក។ ខ្ញុំមិនទាន់ចូលទៅរកកន្លែងអង្គុយភ្លាមៗទេ ព្រោះគ្មានអ្នកណាដែលខ្ញុំស្គាល់ផង ទោះជាចូលទៅក៏ត្រូវអង្គុយសំកុកតែម្នាក់ឯងដែរ។
-ហត្ថា! …គង់ វីរៈហត្ថា!…
យី! អ្នកណាហៅឈ្មោះខ្ញុំច្បាស់ម្ល៉េះ ! ហៅដោយទាំងត្រកូលជីដូនជីតាខ្ញុំទៀត ពិតជាយ៉ាប់មែន។
ខ្ញុំងាកទៅរកម្ចាស់សំឡេង៖
-អេ! គ្នាស្មានតែអ្នកណា? មកហៅឈ្មោះទាំងត្រកូលបែបនេះ គ្នាវិះតែនឹងជេរទៅហើយ។
-មកពីឯងត្រចៀកប៉ោតហ្នឹងណា! ហៅប៉ុន្មានដងទៅហើយនៅមិនឮទៀត។
នេះហើយ មិត្តសម្លាញ់របស់ខ្ញុំកាលនៅវិទ្យាល័យ ជួបមុខគ្នាហើយ បើមិនបានថាឱ្យគ្នាទេ គឺស៊ីបាយមិនឆ្ងាញ់ឡើយ។
-កញ្ញា! សំណាងហើយ ដែលបានជួបឯងនៅទីនេះ។
- ចុះមានតែឯងទេឬ ដែលមានវាសនាជួបអាហារូបករណ៍មករៀននៅទីនេះ? ហើយឯងជាប់ផ្នែកអី?
-ផ្នែកសង្គមវិទ្យាណាកញ្ញា!
-អូ! អ៊ីចឹងត្រូវជាបងប្អូនជាដូនមួយរបស់ខ្ញុំហើយ។
-ស្អីគេ កញ្ញា? ខ្ញុំក្លាយជាបងប្អូនជីដូនមួយរបស់ឯងពីអង្កាល់?
-ល្ងង់មែន យាយប៉ិនេះ! គឺពួកយើងរៀនជំនាញស្រដៀងគ្នាហ្នឹងណា! ឯងរៀនសង្គមវិទ្យា ឯគ្នារៀនសង្គមកិច្ច។
ខ្ញុំ និងកញ្ញា ជជែកគ្នានៅខាងក្រៅមិនអស់ចិត្ត ក៏ចូលទៅប្រាជ្ញព្រោកនៅខាងក្នុងបន្តទៀត។ ធម្មតាទេ មិត្តភក្តិបែកគ្នាយូរ ពេលជួបមុខគ្នាគឺមានរឿងនិយាយច្រើនបែបនេះហើយ រហូតដល់ថ្នាក់មិនបានយកចិត្តទុកដាក់ស្តាប់លោកនាយក និងលោកគ្រូផ្សេងទៀតណែនាំពីបញ្ហាផ្សេងៗដល់និស្សិតទាំងអស់។ មួយសន្ទុះក្រោយមក ស្រាប់តែខ្ញុំបានឮ លោកគ្រូហៅឈ្មោះសិស្ស ៖
-កញ្ញា! គ្រូហៅឈ្មោះអីគេហ្នឹង?
-អ្នកណាដឹង? បើខ្ញុំរវល់តែជាប់មាត់ជាមួយឯង។
-គឺលោកគ្រូហៅឈ្មោះ អ្នកដែលត្រូវធ្វើជាប្រធានថ្នាក់សម្រាប់មុខវិជ្ជានីមួយៗ។
និស្សិតស្រីម្នាក់ ដែលអង្គុយនៅខាងស្តាំដៃខ្ញុំ បានប្រាប់ខ្ញុំអំពីចម្ងល់នេះ។ គេមិនប្រកាន់នឹងពួកខ្ញុំដែលជជែកគ្នា ហើយនៅប្រាប់ខ្ញុំទៀត។ គិតៗទៅ លើលោកនេះ មិនខ្វះទេមនុស្សដែលមានចិត្តល្អ គ្រាន់តែពេលខ្លះយើងមិនបានចាប់អារម្មណ៍តែប៉ុណ្ណោះ។
-ថ្នាក់សង្គមវិទ្យា ប្រធានថ្នាក់ឈ្មោះ…
អីយ៉ា! លោកគ្រូប្រកាសដល់មុខវិជ្ជាខ្ញុំហើយតើ!
-ដួង វេហាប្រាថ្នានិស្ស័យ
ស្លាប់ហើយ! ឈ្មោះអីក៏វែងម្ល៉េះ! អ៊ីចឹង ម្តេចក៏មិនព្រមដាក់ថា ដួងចន្ទរះលើវេហាប្រាថ្នាតារាមាននិស្ស័យ តែម្តងទៅ!
-ហត្ថា! ឈ្មោះប្រធានថ្នាក់ឯង អស្ចារ្យដល់ហើយ!
-ហាស ហា! អស្ចារ្យដល់គួរឱ្យចង់អត់សរសើរ តើមែនទេ? ឈ្មោះវែងជាងឈ្មោះទូកងទៅទៀត។
-នែ! ម៉េចក៏ថាឱ្យប្រធានថ្នាក់ឯងបែបនេះ?
-ចុះយើងមាននិយាយមុខគេឯណា? ឈ្មោះនេះប្រហែលជាយកឈ្មោះ ជីដូនជីតា អាម៉ា អាកុងរបស់គេ មកផ្គុំចូលគ្នាហើយមើលទៅ!
និយាយរួច ខ្ញុំ និងកញ្ញា ក៏សើចទាំងអស់គ្នា។
ថ្ងៃនេះ ជាថ្ងៃចូលរៀនដំបូងរបស់ខ្ញុំ។ ខ្ញុំត្រូវទៅរៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីរ ដែលចំណាំហៅថា សាកលពីរៗ។ ក្នុងឆ្នាំមូលដ្ឋាននេះ ពួកសង្គមវិទ្យា ត្រូវរៀនជាមួយពួកសង្គមកិច្ច។ ដូច្នេះ ខ្ញុំនិងកញ្ញា ក៏មានសំណាងបាននៅថ្នាក់ជាមួយគ្នា។ ដោយសារពួកយើងជានិស្សិតអាហារូបករណ៍ ដូច្នេះ ខាងសាលាតម្រូវឱ្យយើងរៀនពីរវេន គឺពេលព្រឹករៀនអង់គ្លេស ១ម៉ោងកន្លះ និងពេលថ្ងៃរៀនមុខវិជ្ជាឯកទេស។
ម៉ោង១២ និង ៥០នាទីទៅហើយ វត្តមានរបស់សិស្សផ្សេងទៀតកំពុងចូលមកជាបន្តបន្ទាប់ នៅតែគ្រូប៉ុណ្ណោះដែលមិនទាន់មកដល់។ ខ្ញុំ និងកញ្ញា អង្គុយក្បែរគ្នា៖
-ហត្ថា! ឯងបានជួបមុខប្រធានថ្នាក់ដ៏សង្ហារបស់ឯងហើយឬនៅ?
-នែ! ម៉េចក៏ឯងហ៊ាននិយាយថាគេសង្ហា?
-ព្រោះឈ្មោះដ៏វែង និងពិរោះរបស់គេហ្នឹងណា!
-កុំប្រញាប់ចាញ់បោកឈ្មោះពេក កញ្ញា! តែបើបានប្រធានថ្នាក់ស្អាតមែននោះ ថ្នាក់យើងក៏មានមោទនភាពណាស់ដែរ។
-សូម្បីតែឯងក៏ចង់រៀនជាមួយប្រុសស្អាតដែរ។ ចុះបើផ្ទុយគ្នាវិញនោះ?
-ឈ្មោះឡូយយ៉ាងនេះ បើសិនជារូបមិនស្អាតវិញនេះ យើងនឹងធាក់គេឱ្យខ្ទាតពីសាកលពីតែម្តង។
-សម្អាងស្អី បានជាហាមាត់ឡើងចង់ដេញគេស្រេចតែក្បាលចិត្តបែបនេះ?
សំឡេងប្រុសម្នាក់លាន់ឮក្រោយខ្នងរបស់ខ្ញុំ។ ខ្ញុំ និងកញ្ញា ក៏ងាកទៅរកគេ។ ប្រុសម្នាក់នេះសម្បុរស្រអែម ចិញ្ចើមក្រាស់ ភ្នែកធំ សក់ទឹករលក ឯមាឌរបស់គេវិញ មើលទៅមាំមួនល្អណាស់។ គេក៏និយាយាមកកាន់ខ្ញុំទៀត៖
-ចង់ដឹងថា ដួងវេហាប្រាថ្នានិស្ស័យ ជាអ្នកណាមែនទេ? គឺខ្ញុំនេះហើយ។
ព្រះអើយ! ខកបំណងហើយខ្ញុំ។ នេះឬប្រធានថ្នាក់របស់ខ្ញុំ?
-យ៉ាងម៉េចដែរ ម្សិលមិញនិយាយដើមខ្ញុំមិនទាន់អស់ទេហ្អែស?
ម៉េចក៏គេដឹងថា ម្សិលមិញ ខ្ញុំ និង កញ្ញា និយាយដើមគេ? ឬមួយក៏ម្សិលមិញ គេអង្គុយនៅក្បែរនោះដែរ? ហត្ថា អើយ ហត្ថា! ពេលនេះឯងបាត់មាត់ដូចគេចុកហើយមែនទេ?
-ពូកែណាស់ អារឿងនិយាយដើមគេ។ បើគ្រាន់បើណាស់ ម៉េចមិននាំគ្នាព្រោកទៀតទៅ។
នែ! ល្មមៗបានហើយ តាខ្មៅ! ឃើញគេមិនមាត់ៗ កុំខ្លាំងសម្តីពេក។
-ត្រូវហើយ! ខ្ញុំចូលចិត្តនិយាយដើមគេ ទោះនៅមុខគេក៏ខ្ញុំនិយាយដែរ។ ឈ្មោះប្រាថ្នានិស្ស័យស្អីទៅ? ឈ្មោះពិរោះល្អពេក តែមុខកុំមើល។
-ក៏គ្រាន់បើជាងអ្នកខ្លះ ជាស្រីតែឈ្មោះដូចប្រុស។
គេកំពុងតែថាឱ្យខ្ញុំតើមែនទេ? ប្រហែលជាគេឮកញ្ញា ហៅឈ្មោះខ្ញុំហើយមើទៅ។ ខ្ញុំក៏តបទៅវិញ មិនឱ្យចាញ់ប្រៀបគេឡើយ៖
-មនុស្សស្រីឈ្មោះដូចប្រុស តើវាយ៉ាងម៉េច? មនុស្សស្រីឈ្មោះដូចប្រុស បានន័យថា ស្រីនោះក្លាហានអង់អាចដូចជាមនុស្សប្រុសអ៊ីចឹង។
ខ្ញុំនិយាយរួច ក៏លានអណ្តាតដាក់គេ ដើម្បីបញ្ជាក់ប្រាប់គេថា ខ្ញុំមិនឱ្យគេបញ្ឈឺបានដោយងាយនោះទេ។
-បានហើយហត្ថា! ឈប់ឈ្លោះគ្នាទៅ។ គ្រូចូលមកហើយ។
គ្រូចូលមកក៏ល្អដែរ មិនចាំបាច់ឈ្លោះជាមួយគេយូរ នាំតែខាតទឹកមាត់។ មិនដឹងថាខ្ញុំសំណាង ឬស៊យទេដែលត្រូវមករៀននៅថ្នាក់នេះ។ មិនទាន់បានអីផងក៏ត្រូវឈ្លោះជាមួយប្រធានថ្នាក់ទៅហើយ។
រយៈពេលមួយអាទិត្យកន្លងផុតទៅ ខ្ញុំនិងតាខ្មៅនោះ មិនដែលមានរឿងល្អទេ។ គេចេះតែរករឿងខ្ញុំគ្រប់ពេល។ ល្ងាចថ្ងៃសៅរ៍នេះ ខ្ញុំចេញពីរៀនម៉ោង ៥ល្ងាច ហើយដើរទៅ ជាមួយកញ្ញា ដូចសព្វដង៖
-ហត្ថា! ល្ងាចថ្ងៃអាទិត្យនេះទំនេរទេ? គ្នាចង់បបួលឯងទៅហូបអីឱ្យឆ្ងាញ់មាត់ម្តង។
- អ៎! ឯងជាអ្នកប៉ាវមែនទេ កញ្ញា? ហាស ហា! គ្នានិយាយលេងទេ ចាំបាច់ធ្វើភ្នែកស្លឺធ្វើអី? អូខេ! ស្អែកជួបគ្នា។
ខ្ញុំជិះម៉ូតូតាមផ្លូវសហព័ន្ធរុស្ស៊ីសំដៅទៅផ្ទះ។ ពេលនៅថ្នាក់ ចេះតែទាស់សម្តីជាមួយនាយនិស្ស័យ នោះ តែពេលចេញពីរៀន អារម្មណ៍ក៏បានធូរជាងមុន។ ចម្ងាយពីសាកលពីរ មកដល់ស្តុបពេទ្យលោកសង្ឃ មិនសូវឆ្ងាយប៉ុន្មានទេ។ អីយ៉ា! ស៊យមែន ភ្លើងក្រហមបាត់។ ទោះបីជាពេលខ្លះសម្តីរបស់ខ្ញុំអាក្រក់បន្តិចមែន តែក៏មិនមែនបានន័យថា ខ្ញុំជាពលរដ្ឋអាក្រក់នោះដែរ។ ខ្ញុំតែងតែគោរពច្បាប់ជានិច្ច ជាពិសេសគឺច្បាប់ចរាចរណ៍តែម្តង។
-អីយ៉ាស់! អ្នកណាបុកគូទម៉ូតូខ្ញុំហ្នឹង?
ខ្ញុំក៏ងាកទៅក្រោយ។ ការពិតគឺប្រធានថ្នាក់ដ៏អត់សង្ហារបស់ខ្ញុំទេតើ! នាយនិស្ស័យនេះ កំពុងតែជិះលើកង់របស់គេ ធ្វើមុខស្មើសម្លឹងមកខ្ញុំ ខណៈពេលដែលគេឃើញខ្ញុំមើលមុខគេ៖
-ជិះកង់ប្រយ័ត្នបន្តិចទៅ! បើធ្វើឱ្យខូចម៉ូតូខ្ញុំ តិចថាគ្មានលុយសង។
-ខ្ញុំខ្ពើមចង់ប៉ះណាស់។ ខ្ញុំក៏ខ្លាចខូចកង់របស់ខ្ញុំដែរ។
-ឆឹះ! ត្រឹមកង់កញ្ចាស់មួយ ម៉េចនឹងមានតម្លៃស្មើម៉ូតូរបស់ខ្ញុំ!
-នាងទុកម៉ូតូរបស់នាងមានតម្លៃយ៉ាងណា ចំពោះខ្ញុំវិញ កង់របស់ខ្ញុំក៏មានតម្លៃយ៉ាងនោះដែរ។
គេនិយាយតែប៉ុណ្ណេះ ហើយក៏ប្រឹងធាក់កង់ទៅមុខយ៉ាងលឿន គ្រាន់តែបានឃើញភ្លើងបៃតងលោតឡើងភ្លាម។
ពេលវេលាដើរលឿនដល់ហើយ ម្សិលមិញជាថ្ងៃអាទិត្យសោះ ឥឡូវចូលដល់ថ្ងៃចន្ទទៀតហើយ។ បើសិនជា មួយអាទិត្យមានថ្ងៃអាទិត្យច្រើនថ្ងៃ មិនដឹងជាល្អ យ៉ាងណានោះទេ។
ខ្ញុំតែងតែទៅសាលាមុនម៉ោងជានិច្ច។ គ្រាន់តែចូលអង្គុយក្នុងថ្នាក់ភ្លាម ទូរស័ព្ទខ្ញុំក៏រោទ៍៖
-អាឡូ កញ្ញា! …..ថាម៉េច….ឯងនេះយ៉ាប់មែន! ម្សិលមិញ ប្រាប់ហើយថាកុំឱ្យញ៉ាំបុកល្ហុង ព្រោះ សុទ្ធតែបន្លែឆៅ ហើយមិនដឹងថាអ្នកលក់លាងស្អាត ឬក៏អត់។ ឥឡូវឃើញទេ ខានបានមករៀន……មិនអីទេ ចាំស្អែកចាំខ្ញុំយកសៀវភៅដែលរៀនថ្ងៃនេះ មកឱ្យឯងខ្ចី។
ថ្ងៃនេះ កណ្តោចកណ្តែងដល់ហើយ។ កញ្ញា មិនបានមករៀនដោយសារតែរាក។ នៅពេលចេញលេង ខ្ញុំមិនបានចេញទៅណាទេ ហើយក៏គ្មានគ្នាជជែកជាមួយខ្ញុំដែរ។ ចំណែកនាយនិស្ស័យនោះវិញ មិនដឹងជាចេញទៅណាបាត់ទេ គ្មានឃើញមុខមកឈ្លោះជាមួយខ្ញុំដូចរាល់ដងសោះ។
-ហ៊ើយ! ធុញណាស់។ លេងហ្គេមក្នុងកុំព្យូរទ័រវិញល្អជាង។
ខ្ញុំប្រើកុំព្យូទ័របានតែមួយសន្ទុះ ស្រាប់តែវារលត់។
-យី! ម៉េចក៏រលត់អ៊ីចឹង? ហ៊ើយ! ស៊យមែន មកពីយប់មិញ ភ្លេចសាកថ្ម។
ពេលចេញទៅផ្ទះ នៅសល់តែខ្ញុំ និងនាយនិស្ស័យ តែប៉ុណ្ណោះ ដែលរៀបចំឥវ៉ាន់មិនទាន់ហើយ។ នាយនិស្ស័យ ដើរមកពីយកហ្វឺត និងប្រដាប់លុបក្តារខៀន ក៏ប៉ះនឹងតុរបស់ខ្ញុំធ្វើឱ្យកាតាបរបស់ខ្ញុំជ្រុះលើឥដ្ឋ។
-ដើរមិនចេះមើលទេ បើខូចលែបថុបរបស់ខ្ញុំ ទោះលក់កង់កញ្ចាស់នោះ ក៏សងមិនគ្រប់ដែរ។
ខ្ញុំនិយាយបណ្តើរ រូតកាតាបកុំព្យូទ័រចេញ មកបណ្តើរ។ ឯនាយនិស្ស័យ ស្អីគេនោះ ក៏ពោលចម្អកឱ្យខ្ញុំ៖
-ខូចក៏ខូចទៅ កុំឱ្យពូកែលេងហ្គេមពេក។
គេនិយាយតែប៉ុណ្ណេះ ក៏រៀបចំកាតាបបម្រុងនឹងដើរចេញទៅ៖
-ឈប់ភ្លាម! ធ្វើខូចរបស់គេហើយ ចង់គេចផងហ្អែស? កុំព្យូទ័រខ្ញុំបើកលែងចេញហើយ។
-ស្អីគេ! គ្រាន់តែជ្រុះធ្លាក់ប៉ុណ្ណឹងក៏ខូចទៅហើយ។
-បើមិនជឿគេ មើលខ្លួនឯងទៅ
គេក៏ដើរចូលមកជិតខ្ញុំ ហើយខ្ញុំក៏ចុចបង្ហាញគេ ដើម្បីបញ្ជាក់ថា កុំព្យូទ័រខ្ញុំពិតជាបើកលែងចេញមែន។ មើលទៅ តាខ្មៅនេះ ដូចជាល្ងង់ណាស់។ ទំនងមិនចេះប្រើលែបថុបផងក៏មិនដឹង។ នាយនិស្ស័យនេះ ភ័យឡើងស្លេកមុខ កាលបើឃើញដូច្នេះ។ ប្រហែលជាខ្លាចខ្ញុំទារឱ្យសងហើយមើលទៅ។ គេក៏ខំប្រកែក៖
-មកពីចូលចិត្តលេងហ្គេមពេកហ្នឹងណា ទើបបើកលែងចេញបែបនេះ។
កុំព្យូទ័រខ្ញុំម៉េចនឹងអាចឆាប់ខូចបែបនេះទៅ។ អម្បាញ់មិញ ពេលកាតាបធ្លាក់ កុំព្យូទ័រនេះនៅលើសៀវភៅទេ ដូច្នេះ វាមិនប៉ះទង្គិចនឹងឥដ្ឋឡើយ។ តាឡប់នេះ គ្មានដឹងថាកុំព្យូទ័រខ្ញុំអស់ថ្មនោះទេ។ ខ្ញុំបំភ័យគេទៀតសិន៖
-កុំមកចង់ដោះសាយករួចខ្លួន ធ្វើខូចរបស់គេហើយត្រូវតែសង។
ខ្ញុំនិយាយទាំងធ្វើមុខក្រញូវ ហើយទុកកុំព្យូទ័រចូលកាតាបវិញ។
-មានអី! សងក៏បាន តែត្រូវចាំខ្ញុំរៀនចប់មានការងារធ្វើសិនណា អ្នកនាង។
អូហូ! និយាយអីក៏ឡូយម្ល៉េះ! និយាយបែបនេះចប់រឿងហើយមែនទេ? យី! គេប្រុងចេញទៅហើយ។ ធ្វើឱ្យជ្រុះកាតាបគេហើយ មិនត្រឹមតែមិនសូមទោសទេ ហើយនៅនិយាយពាក្យដែលគួរឱ្យចង់វាយថែមទៀត។ ខ្ញុំស្ទុះទៅពាំងពីមុខគេ៖
-ខ្ញុំមិនដែលឃើញប្រុសណាមុខក្រាស់ដូចជានាយនេះទេ។ ជាកូនប្រុសនឹងគេដែរ ធ្វើខុសហើយនៅមិនទទួលកំហុសទៀត។
-ព្រោះនៅចំពោះមុខខ្ញុំនេះ គឺជាស្រីម្នាក់ដែលគួរឱ្យស្អប់។
-អូនាយនេះ! ពិតជាមិនព្រមភ្ញាក់ខ្លួនសោះ។ រូបអាក្រក់ សម្តីក៏អាក្រក់ទៀត។
-ត្រូវហើយ ខ្ញុំអាក្រក់ទាំងអស់។ មិនដូចជានាងទេ ស្អាតទាំងលើទាំងក្រោម តែអន់ចរិត។
-នែមនុស្សឡប់….
ខ្ញុំជេរគេរួច ក៏ធាក់គេមួយជើងទៀត។ គេធ្វើមុខដូចជាឈឺណាស់អ៊ីចឹង។ តែក៏មិនអាចបន្ទោសគេបានដែរ ព្រោះខ្ញុំលេងធ្ងន់បន្តិចមែន។
-ហេតុអីក៏ប្រើអំពើហិង្សាលើបុរសភេទបែបនេះ?
-ព្រោះបុរសភេទធ្វើឱ្យនារីភេទខឹងហ្នឹងណា!
-អូ! មនុស្សប្រុសធ្វើឱ្យមនុស្សស្រីខឹង មនុស្សស្រីត្រូវតែវ៉ៃហើយមែនទេ? ចុះមានដឹងទេថា ពេលមនុស្សប្រុសខឹងមនុស្សស្រីវិញ តើមនុស្សប្រុសនឹងធ្វើអ្វី?
នាយនិស្ស័យ និយាយបណ្តើរ មូរដៃអាវបណ្តើរ។ តើគេចង់វាយខ្ញុំវិញមែនទេ? មិនបានទេ រត់វិញល្អជាង។ អីយ៉ា! រត់មិនទាន់ទេ ព្រោះគេបានកញ្ឆក់ដៃខ្ញុំមកវិញ ហើយយកដៃទាំងពីររបស់គេចាប់ក្បាលខ្ញុំជាប់។ ខ្ញុំបានត្រឹមតែយកដៃរបស់ខ្ញុំគក់ខ្នងគេ។ ចង់ស្រែកជេរគេ ក៏ជេរមិនកើត ព្រោះមាត់របស់ខ្ញុំ ត្រូវមាត់របស់គេសង្កត់ជាប់បាត់ទៅហើយ។
នាយនិស្ស័យនេះ ម៉េចក៏ប៊ឺតមាត់ខ្ញុំយូរម្ល៉េះ! មិនបានទេ បើខ្ញុំមិនអាចរើឈ្នះគេទេ ខ្ញុំមិនមែនឈ្មោះ វីរៈហត្ថានោះទេ។
ខ្ញុំប្រឹងបម្រះចេញពីមនុស្សឡប់នេះ រហូតទាល់តែរបូត ហើយក៏ទះគេមួយកំផ្លៀង៖
-គួរឱ្យខ្ពើមណាស់! មនុស្សថោកទាប!
មុននឹងរត់ចេញ ក៏ត្រូវតែជេរគេមួយម៉ាត់ដែរ ទើបអស់ចិត្ត។
អម្បាញ់មិញ ខ្ញុំដូចជាក្លាហានណាស់ វាយគេផង ជេរគេផង។ តែពេលនេះ ភាពទន់ជ្រាយបានចូលមកគ្របសង្កត់លើខ្ញុំហើយ។ ខ្ញុំរត់មកដល់សួនច្បារក៏ទន់ជង្គង់ អង្គុយយំមួយសន្ទុះ។
-ឈប់យំទៅ!
គឺជាសំឡេងរបស់នាយនិស្ស័យ ដ៏គំរក់នោះទៀតហើយ។ គេហុចក្រដាសជូតមាត់មកឱ្យខ្ញុំ។ ខ្ញុំម៉េចនឹងអាចយករបស់ពីមនុស្សស្មោគគ្រោកនេះបានទៅ។ ខ្ញុំក្រោកឈរឡើង សម្លក់គេ ហើយក៏ច្រានគេយ៉ាងខ្លាំងរហូតធ្វើឱ្យគេដួល ច្រត់ដៃទៅប៉ះអំបែងកែវ ហូរឈាមច្រើនណាស់។ ខ្ញុំមិនខ្វល់ពីគេទេ។ ខ្ញុំក៏រត់ទៅយកម៉ូតូ ហើយជិះចេញទៅ។ ជិះម៉ូតូបណ្តើរ លួងលោមខ្លួនឯងបណ្តើរ៖
-កុំយំអីហត្ថា! ឯងគឺជានារីដ៏រឹងមាំម្នាក់។ កុំដោយសារតែរឿងនេះ ធ្វើឱ្យឯងនៅមិនបានសុខនោះ។ ត្រូវគិតអ្វីៗក្នុងផ្លូវល្អណាទើបយើងអាចរីករាយបាន។ ត្រូវហើយ គេពិតជាបានថើបខ្ញុំមែន ហើយខ្ញុំខឹងគេ គឺខឹងណាស់ទៅហើយ តែវាបានប្រយោជន៍អីទៅ បើខ្ញុំនៅតែបន្តយំទៀតនោះ គឺវាមានតែធ្វើឱ្យហើមភ្នែកតែប៉ុណ្ណោះ។ ម្យ៉ាងទៀត ខ្ញុំក៏បានជេរគេ ទះកំផ្លៀងគេ និងបានច្រានគេឱ្យដួលរបួសដៃទៀតផង។ ការពិតទៅរឿងនេះ ក៏ខុសមកពីខ្ញុំដែរ។ មកពីលេងច្រើនពេកទើបទៅជាបែបនេះ។
—————
ខ្ញុំមិនចង់ឱ្យថ្ងៃស្អែកមកដល់នោះទេ តែថ្ងៃស្អែកនៅតែមកដល់តាមកាលកំណត់របស់ធម្មជាតិ។ តែថ្ងៃនេះ ចម្លែកណាស់ ដោយសារនាយនិស្ស័យ នោះមិនបានមករៀន។ ដល់ពេលបាត់គេ អ៊ីចឹងទៅ ខ្ញុំមានអារម្មណ៍ថាស្ងាត់ណាស់ ព្រោះ គ្មានអ្នកណាឈ្លោះជាមួយខ្ញុំ។ ប្រហែលជាគេខ្លាចខ្ញុំរករឿងហើយមើលទៅ ទើបមិនមករៀនបែបនេះ។
-ហត្ថា! ម៉េចក៏ថ្ងៃនេះ ដៃគូរបស់ឯងមិនមករៀនអ៊ីចឹង?
-ឯងថាអ្នកណាជាដៃគូរបស់ខ្ញុំ?
- គឺប្រធានថ្នាក់ស្បែកខ្មៅរបស់ឯងហ្នឹងណា!
-គេទៅស្លាប់នៅឯណាមានទាក់ទងអីនឹងខ្ញុំ!
-ម៉េចក៏និយាយបែបនេះ? ក្រែងឯងឧស្សាហ៍ជាប់មាត់ជាប់កជាមួយគេនោះអី!
-ជាប់មាត់ស្អី? គឺខ្ញុំទាស់សម្តីជាមួយគេ មិនមែនជាប់មាត់ស្អីនោះទេ។ ឈប់និយាយពាក្យនេះ ឱ្យខ្ញុំឮទៀតណាកញ្ញា ជាពិសេសគឺពាក្យដែលទាក់ទងជាមួយមាត់។
ពេលឮសម្តីរបស់កញ្ញា ធ្វើឱ្យខ្ញុំនឹកឃើញដល់ទង្វើដ៏អសីលធម៌របស់នាយនិស្ស័យម្នាក់នោះ មិនមែនទេ គួរតែហៅថា នាយក្សិណក្ស័យ ទើបសម។
-យាយប៉ិនេះ កើតអីថ្ងៃហ្នឹង បានជានិយាយស្តីប្លែកៗម្ល៉េះ! គ្រាន់តែនិយាយលេងផងក៏បាន។
ខ្ញុំមិនបានចាប់អារម្មណ៍ជាមួយនឹងសម្តីរបស់កញ្ញា ដែលរអ៊ូរទាំក្បែរត្រចៀករបស់ខ្ញុំនោះទេ ព្រោះកំពុងតែខឹងនាយនិស្ស័យ ដែលសមតែក្ស័យនោះ។
————–
ប៉ុន្មានយប់មកនេះ ខ្ញុំដេកមិនលក់សោះ ព្រោះចេះតែនឹកឃើញដល់នាយនិស្ស័យ។ មិនដឹងជាគេរវល់ធ្វើអីទើបមិនមករៀនបែបនេះ? ពីរបីថ្ងៃនេះ រមាស់មាត់ដល់ហើយ ព្រោះគ្មានអ្នកណា ឈ្លោះជាមួយខ្ញុំដូចពេលមុន។ អីយ៉ា! ខ្ញុំនិយាយពាក្យមាត់ទៀតហើយ! តាខ្មៅនេះ ពិតជាចង្រៃណាស់ ម្តងធ្វើឱ្យខ្ញុំនឹកគេ ម្តងធ្វើឱ្យខ្ញុំស្អប់គេ ខឹងគេ។
មួយអាទិត្យកន្លងផុតទៅ ទីបំផុតនិស្ស័យ ក៏បានមករៀនវិញ។ ហេតុអ្វីក៏ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តម្ល៉េះ? គេដូចជាស្គមជាងមុន។ តើពេលបាត់មួយអាទិត្យនេះ គេបានធ្វើអ្វីខ្លះ?
គ្រាន់តែមិត្តភក្តិបានឃើញគេភ្លាម ទាំងពួកសង្គមវិទ្យា និងពួកសង្គមកិច្ច សុទ្ធតែនាំគ្នាសួរនាំគេគ្រប់ៗគ្នា ធ្វើមើលតែគេជាតារាល្បីអ៊ីចឹង។ ប៉ុន្តែនៅក្នុងថ្នាក់នេះ និស្ស័យមានប្រជាប្រិយភាពណាស់ ។ គេរួសរាយ និងរាក់ទាក់ចំពោះមនុស្សគ្រប់គ្នា លើកលែងតែខ្ញុំប៉ុណ្ណោះ។ ខ្ញុំមិនរវល់សួរសុខទុក្ខគេស្អីនោះទេ តែគេអង្គុយនៅខាងក្រោយខ្ញុំ ដូច្នេះ ផ្ទៀងត្រចៀកស្តាប់គេលេងៗទៅ ក៏មិនទាស់ខុសអីដែរ។
-គ្មានអីទេ! គឺខ្ញុំមានការរវល់បន្តិចបន្តួច ទើបខានបានមករៀនមួយអាទិត្យបែបនេះ។
និយាយដូចអត់និយាយអ៊ីចឹង! ម៉េចក៏មិនបញ្ជាក់ប្រាប់គេផង ថារវល់អី…
-រវល់ធ្វើអីខ្លះបានជាស្គមម៉្លេះ?
សួរបានល្អណាស់ ខ្ញុំក៏ចង់ដឹងដែរ។
-និស្ស័យ ប្រហែលជាទៅការប្រពន្ធហើយមើលទៅ ហើយមួយយប់ៗរវល់ពេកទើបស្គមបែបនេះ។
ហ៊ើយ! ពាក្យផ្តេសផ្តាសបែបនេះ ក៏និយាយមកកើតដែរនាយម្នាក់នេះ ហើយនៅនាំគ្នាសើចទៀត។ ម៉េចក៏មិនឱ្យសាមីខ្លួនគេឆ្លើយដោយខ្លួនឯង?
-បានហើយ! ឈប់និយាយលេងទៅ? ត្រឡប់ទៅកន្លែងវិញទៅ លោកគ្រូមកហើយ។
លោកគ្រូមកបាត់ទៅហើយ ខ្ញុំមិនទាន់បានដឹងចម្លើយរបស់នាយនិស្ស័យ ផង។ ថ្ងៃនេះ ម៉ោងដំបូងគឺម៉ោងសង្គមវិទ្យា។ លោកគ្រូម៉ោងនេះ កាចណាស់។ កាលពីអាទិត្យមុន ពេលនាយនិស្ស័យ អត់មករៀន លោកគ្រូខឹងណាស់ ព្រោះគេជាអ្នកកាន់ហ្វឺត ហើយកាន់សៀវភៅសម្រង់អត្ថបទទៀត។ ទោះបីជាកាលនោះ គាត់បានប្រើហ្វឺតរបស់ពួកសង្គមកិច្ចក៏ដោយ ក៏គាត់នៅតែប្រកាន់ ហើយបន្ទោសថា នាយនិស្ស័យ នេះ ជាមនុស្សគ្មានការទទួលខុសត្រូវ។
-និស្ស័យ ចេញមកណេះ!
តើលោកគ្រូវចង់ធ្វើអីអីចេះ គ្រាន់តែឃើញមុខនិស្ស័យភ្លាម ក៏ហៅគេចេញទៅជួបគាត់។ ឬមួយក៏គាត់នៅខឹងនឹងរឿងពីអាទិត្យមុនទៀត? គ្រាន់តែនិស្ស័យទៅដល់ភ្លាម លោកគ្រូក៏សាប់១០០ៗ តែម្តង។ សំឡងរបស់គាត់ឡើងទ្រហឹងពេញថ្នាក់៖
-ហើយប្អូនឯងបាត់ទៅណាមួយអាទិត្យ? ប្អូនឯងធ្វើជាប្រធានថ្នាក់យ៉ាងម៉េចហ្នឹង ឈប់ឥតច្បាប់ទម្លាប់បែបនេះ។ ដឹងទេ គ្រូមុខវិជ្ជាដទៃទៀត គេរអ៊ូដាក់ខ្ញុំ គេថាថ្នាក់សង្គមនេះ មានប្រធានថ្នាក់ដូចប្អូនឯង ពិតជាយ៉ាប់ណាស់។ គេថាប្អូនឯងជាមនុស្សខ្ជីខ្ជា ធ្វើជាប្រធានថ្នាក់ បើចង់ឈប់ម៉េចក៏មិនឱ្យហ្វឺតទៅគេកាន់ ធ្វើឱ្យគ្រូគ្មានហ្វឺតប្រើ ហើយសៀវភៅសម្រង់អត្ថបទក៏យកទៅតាមទៀត។
ខ្ញុំស្តាប់មិនឮអ្វីដែលនាយនិស្ស័យ តបទៅលោកគ្រូវិញនោះទេ គេអោនមុខចុះ ហើយនិយាយតិចៗទៀតផង៖
-ស្អី? ទើបចូលរៀនមិនទាន់បានមួយខែផង ក៏ធ្វើការទៅហើយ។ ទើបរៀនឆ្នាំទីមួយសោះ ប្អូនឯងអីក៏រហន់រកបទពិសោធន៍ម្ល៉េះ។ ហើយវាបានចំណេញច្រើនប៉ុនណាទៅ បើដោយសារតែធ្វើការធ្វើឱ្យប្អូនឯងអវត្តមានមួយអាទិត្យបែបនេះ។ បានហើយ ទៅកន្លែងវិញទៅ ថ្ងៃក្រោយកុំឱ្យមានរឿងបែបនេះទៀត។
ពេលនេះ ខ្ញុំបានដឹងពីមូលហេតុដែលនាំឱ្យនាយនិស្ស័យ អត់មករៀនហើយ។ មិនដឹងថាគេខ្មាសមិត្តរួមថ្នាក់ប៉ុនណាទេ កាលបើត្រូវលោកគ្រូស្តីឱ្យកណ្តាលចំណោមបែបនេះ។ ខ្ញុំគួរតែសប្បាយចិត្តទើបត្រូវ ព្រោះគេជាសត្រូវរបស់ខ្ញុំ។ បើដូចជាពេលមុនវិញ ខ្ញុំប្រាកដជានឹងសើចចម្អកឱ្យគេជាមិនខាន។ តែមិនដឹងហេតុអីទេ ពេលនេះខ្ញុំបែរជាអារម្មណ៍ថា អាណិតគេទៅវិញ។
ពេលចេញលេង ខ្ញុំអង្គុយផឹកទឹកអំពៅជាមួយកញ្ញា៖
-ហត្ថា! ម៉េចក៏មិនផឹកទៅ នៅអង្កៀមទុយោលេងមើលតែកូនក្មេងបែបនេះ? ឯងកើតអី?
-គ្នាគ្មានកើតស្អីទេ គ្រាន់តែនឹកអាណិតនិស្ស័យ ដែលត្រូវគ្រូស្តីឱ្យហ្នឹងណា!
ខ្ញុំនិយាយពាក្យនេះចេញមកទាំងមិនដឹងខ្លួន ធ្វើឱ្យកញ្ញា ភ្ញាក់ដល់ឈ្លក់ទឹកអំពៅ៖
-នែ ហត្ថា! ខ្ញុំស្តាប់ច្រឡំទេដឹង? ឯងចេះអាណិតគេតាំងពីអង្កាល់?
ដើម្បីកុំឱ្យកញ្ញាយល់ច្រឡំ ខ្ញុំក៏ធ្វើជាសើច៖
-ហាស ហា! នេះឯងក៏ជឿខ្ញុំដែរមែនទេ? ខ្ញុំធ្វើសមណាស់ហ្អស់? ខ្ញុំនិយាយលេងទេតើ! មានរឿងអីដែលខ្ញុំត្រូវអាណិត…អាណិតនាយស្បែកខ្មៅនោះ។ ខ្ញុំ…ខ្ញុំមានតែសប្បាយចិត្តទើបត្រូវ។ …សមមុខគេហើយ ដែលត្រូវគ្រូ…ស្តីឱ្យបែបនេះ។ គ្រូស្តីឱ្យប៉ុណ្ណឹងនៅស្ទើរពេកផង បើជាខ្ញុំវិញ នែ…ខ្ញុំ..ខ្ញុំនឹងជេរគេផង វាយគេផង ធ្វើឱ្យគេ…ធ្វើឱ្យគេងើបមុខមិនរួចនៅចំពោះមុខមិត្តរួមថ្នាក់។
ពេលនិយាយកុហក ពិតជាពិបាកដល់ហើយ! មានអារម្មណ៍ថា កំពុងតែក្បត់ខ្លួនឯង។
-បានហើយ ឈប់និយាយទៅ។ ឯងមើលក្រោយខ្នងឯងទៅ តើអ្នកណាមកនោះ?
គឺនាយនិស្ស័យ ទេតើ! ស្លាប់ហើយ មិនដឹងថា គេបានឮខ្ញុំនិយាយពាក្យទាំងនោះ ឬអត់ទេ។ ខ្ញុំប្រើពាក្យធ្ងន់បន្តិចហើយ តិចលោធ្វើឱ្យគេឈឺចិត្តទៅ? យី! ខ្ញុំក្លាយទៅជាចេះបារម្ភពីគេតាំងពីអង្កាល់?
-ណេះ! ខ្ញុំមានសមត្ថភាពត្រឹមតែប៉ុណ្ណឹងទេ! សូមទោស។
ធ្វើស្អីហ្នឹងនាយនិស្ស័យឡប់? មកដល់ក៏បោះសំបុត្រមួយឱ្យខ្ញុំ ហើយនិយាយបានតែប៉ុន្មានម៉ាត់ក៏ដើរចេញទៅ។
-ស្អីគេហ្នឹងហត្ថា? បើកមើលមើល៍!
ការពិតស្រោមសំបុត្រនេះ គឺជាលុយទេតើ! ក្នុងនេះមានប្រាក់៧០$។ ការពិតគេរកការងារធ្វើ ដើម្បីយកលុយសងខ្ញុំមែនទេ?
-មានរឿងអីហ្នឹងហត្ថា? ហេតុអីក៏និស្ស័យឱ្យលុយឯង?
-គេសងថ្លៃកុំព្យូរទ័ររបស់ខ្ញុំ។
-កុំព្យូទ័រ? កុំព្យូទ័រឯងខូចអី? ម្សិលមិញឃើញនៅប្រើការបានសោះ។
យាយប៉ិនេះសួរដេញដោលច្រើនម្ល៉េះ ខ្ញុំកំពុងតែពិបាកចិត្តពីលុយរបស់និស្ស័យ តើគួរយក ឬប្រគល់ឱ្យគេវិញ ព្រោះកុំព្យូទ័ររបស់ខ្ញុំមិនបានខូចផង។ តែបើយក ក៏មិនទាស់ខុសអ្វីនោះដែរ ព្រោះគេបានបំពានលើខ្ញុំ។ ប៉ុន្តែ វាក៏មិនសម ព្រោះដោយសារតែរកលុយនេះ ធ្វើឱ្យគេត្រូវអត់បានមករៀន ហើយត្រូវគ្រូស្តីឱ្យទៀត។ ហើយអម្បាញ់មិញ គេក៏បាននិយាយសូមទោសមួយម៉ាត់ដែរតើ! តែបើខ្ញុំយកទៅឱ្យគេវិញ ហើយប្រាប់ការពិតដល់គេនោះ តិចលោគេខឹងខ្ញុំទៅ ហើយបើគេទប់ចិត្តមិនបានហើយថើបខ្ញុំដូចថ្ងៃមុនទៀតនោះ ខ្ញុំមិនស៊យធំទៅហើយ។ តែមិនអីនោះទេ ធ្លាប់មានបទពិសោធន៍ម្តងរួចទៅហើយ ខ្ញុំម៉េចនឹងថ្លោះធ្លោយទៀតទៅ។
-នែ ហត្ថា! មានឮខ្ញុំសួរដែរទេ?
ខ្ញុំក៏យករឿងថ្ងៃនោះប្រាប់កញ្ញា គឺរឿងដែលខ្ញុំបញ្ឆោតនិស្ស័យថា កុំព្យូទ័រខ្ញុំខូចដោយសារគេ។ តែខ្ញុំមិនបានប្រាប់យាយប៉ិនេះ ពីរឿងដែល តាឡប់នោះថើបខ្ញុំទេ។
-ឯងសម្រេចចិត្តត្រូវហើយ ហត្ថា។ ខ្ញុំគាំទ្រឯង។
ពេលចេញទៅផ្ទះ ខ្ញុំបានជួបនិស្ស័យនៅកន្លែងផ្ញើកង់ម៉ូតូ ខ្ញុំក៏យកសំបុត្រនោះ ដាក់ចូលទៅក្នុងកន្ត្រកកង់របស់គេ៖
-យកលុយនេះទៅវិញទៅ! ការពិតកុំព្យូទ័ររបស់ខ្ញុំមិនបានខូចនោះទេ។ នៅថ្ងៃនោះ ខ្ញុំគ្រាន់តែបំភ័យនាយលេងទេតើ!
គេប្រាកដជាខឹងនឹងខ្ញុំមិនខានទេ ពេលដែលដឹងថា ខ្ញុំកុហកគេកាលថ្ងៃមុននោះ។
-កុំព្យូទ័ររបស់នាង ពិតជាមិនបានខូចមែនហ្អែស? អរគុណហើយណា!
មិនមែនទេហ្អី? គេមិនត្រឹមតែមិនបញ្ចេញអាការៈខឹងសម្បារចំពោះខ្ញុំទេ ហើយថែមទាំងញញឹមបង្ហាញថ្ពាល់ទាំងសងខាងទៀត។ នេះជាលើកទីមួយហើយ ដែលខ្ញុំមានអារម្មណ៍ថាគេសង្ហា។ ប្រហែលមកពីរាល់ដង គេមិនដែលញញឹម ឬសើចដាក់ខ្ញុំ ទើបខ្ញុំយល់ថាគេអត់ស្អាត។ តែដល់ពេលគេញញឹមអ៊ីចឹងទៅស្អាតដែរតើ ព្រោះបានថ្ពាល់ខួចយោង៖
-អរគុណអី?
-អរគុណដែលបានប្រគល់លុយឱ្យខ្ញុំវិញហ្នឹងណា!
គួរតែខឹងខ្ញុំទើបត្រូវ ចាំបាច់អរគុណធ្វើអី? ឬគួរតែនិយាយថា សមមុខហើយ លេងសើចច្រើនពេក ទីបំផុតត្រូវចំណេញបានគេចាប់ប៊ឺតមាត់លេង។ ហ៊ើយ! រំឭករឿងនេះធ្វើអីទៅ នាំតែក្តៅចិត្ត។
-ខ្ញុំមិនយកទេ ទោះយ៉ាងណាក៏ខ្ញុំមានខុសដែរ ព្រោះនៅថ្ងៃនោះ ខ្ញុំបាន…
-ឈប់និយាយទៅ! លុយអាចសងថ្លៃខូចខាតចំពោះតែទំនិញ ឬរបស់ផ្សេងៗតែប៉ុណ្ណោះ តែលុយមិនអាចសងកិតិ្តយសបាននោះទេ។
បើខ្ញុំទទួលកលុយពីគេ ប្រៀបដូចជាខ្ញុំលក់ស្នាមថើបរបស់ខ្ញុំឱ្យគេអ៊ីចឹង។ បើចង់សងមែន សងសុភមង្គលមួយឱ្យខ្ញុំទៅ។ យី! ខ្ញុំនិយាយឆ្កួតអីហ្នឹង?
—————-
មុខវិជ្ជាគណិត គឺជាសត្រូវរបស់ខ្ញុំ។ ឱ្យតែដល់ម៉ោងនេះ គឺខ្ញុំឈឺក្បាលហើយ។ នៅពេលចេញលេង ខ្ញុំនៅអង្គុយក្នុងថ្នាក់ជាមួយកញ្ញា ពិភាក្សាពីលំហាត់ប្រូបាប ព្រោះខ្ញុំមិនសូវចេះ៖
-បើមិនយល់អាចសួរខ្ញុំបាន។
នាយនិស្ស័យ អើតកចូលមកនិយាយប្រាប់ខ្ញុំ…
-អរគុណហើយ មិនទាន់ដល់ពេលដែលខ្ញុំត្រូវការពឹងនាយឱ្យជួយនោះទេ។ តែបើនៅធ្វើលំហាត់ជាមួយកញ្ញាតែពីរនាក់ ខ្ញុំមានអារម្មណ៍ថាស្រួលចិត្តជាង។
ខ្ញុំដូចជាវាយឫកបន្តិចហើយ។ រៀនកំពុងតែអត់ចេះ ហើយនាយនិស្ស័យ ក៏មានចិត្តចង់ជួយ តែខ្ញុំបែរដេញគេចេញ។ គេធ្វើមុខឡើងស្មើ រួចកាន់សៀវភៅមួយក្បាលដើរចេញទៅ។ ខ្ញុំមានអារម្មណ៍ថាស្តាយក្រោយយ៉ាងម៉េចមិនដឹងទេ។
-ហត្ថា! ធ្វើស្អីហ្នឹង? កំពុងតែអត់ចេះផងនៅដេញគេចេញទៀត។ …នែ! បងខ្មៅរបស់ឯងឥឡូវដូចជា ប្តូរចរិត។ គេមិនដែលទាស់សម្តីជាមួយឯងទៀតទេ។
-អ៊ីចឹងមិនល្អទេឬ ខ្ញុំក៏មិនសូវសង្កៀរត្រចៀក។ ….នែ! ការពិតទៅ គេគ្រាន់តែសម្បុរស្រអែមប៉ុណ្ណោះ ហេតុអីក៏ឯងចាំបាច់ថា គេខ្មៅ?
-នែ យាយឡប់! ពាក្យនេះ ខ្ញុំរៀនតាមឯងទេ។ តាខ្មៅ តាសក់ក្រញាញ់ តាក្ស័យ តារូបអាក្រក់…ពាក្យនេះ សុទ្ធតែឯងប្រើនៅពេលដែលនិយាយដើមគេជាមួយខ្ញុំ។
ត្រូវហើយ! និស្ស័យ ប្តូរចរិត ខ្ញុំក៏ប្តូរចរិតដែរមែនទេ? ខ្ញុំនិយាយបន្លប់៖
-កញ្ញា! ខ្ញុំអត់ចេះធ្វើលំហាត់នេះទេ។ អាទិត្យក្រោយគ្រូយកហើយ តើបានអីឱ្យគ្រូ?
-គឺមកពីឯងហ្នឹងណា ធ្វើឫកគ្រាន់បើ! ឥឡូវនេះ តើមានអ្នកណាជួយឯងទៀត។ សូម្បីតែខ្ញុំក៏អត់សូវចេះដែរ។
ពេលចេញទៅផ្ទះ នាយនិស្ស័យ ក៏ហុចសៀវភៅរបស់គេឱ្យខ្ញុំ៖
-លំហាត់ប្រូបាបខ្ញុំធ្វើរួចហើយ យកទៅមើលលេងៗទៅ បើអត់យល់ត្រង់ណា អាចសួរខ្ញុំបាន។
ចិត្តល្អនឹងខ្ញុំម៉្លេះ? ប៉ុន្តែទាល់ច្រកទៅហើយ មានតែធ្វើមុខក្រាស់ទទួលសៀវភៅរបស់គេទៅចុះ ម្យ៉ាងទៀត ខ្ញុំក៏អត់មានបានពឹងគេឱ្យជួយនោះដែរ គឺគេស្ម័គ្រចិត្តដោយខ្លួនឯងទេតើ!
-អរគុណហើយ។ ស្អែកចាំខ្ញុំសងវិញ។
យប់នេះខ្ញុំមើលមេរៀនសម្រាប់រៀននៅថ្ងៃស្អែករួច ក៏យកសៀវភៅរបស់នាយនិស្ស័យ មកមើល។ ពេលបើកចំទំព័រលំហាត់ ខ្ញុំក៏បានឃើញក្រដាសមួយសន្លឹកនៅក្នុងនោះ។ លើក្រដាសនោះមានឈ្មោះរបស់ខ្ញុំ និងមានអក្សរជាច្រើនបន្ទាត់។
-ក្រដាសស្អីហ្នឹង? មានឈ្មោះរបស់ខ្ញុំទៀត។ គេសរសេរឱ្យខ្ញុំមែនទេ? មិនទុកថាលួចមើលរបស់គេផ្តេសផ្តាសនោះទេ ព្រោះមានឈ្មោះរបស់ខ្ញុំដែរតើ!
ព្រះអើយ! ការពិត…ការពិត…និស្ស័យគេ……គិតយ៉ាងម៉េចទៅ…….
——————–
ព្រលឹមឡើង ពេលទៅរៀនអង់គ្លេសនៅភូមិន្ទ ខ្ញុំបានដាក់សៀវភៅលំហាត់របស់និស្ស័យ ទៅតាម។ បើជួបគេ ខ្ញុំនឹងប្រគល់ឱ្យគេវិញ។ ពេលឡើងទៅដល់ជាន់ទីប្រាំមួយ ខ្ញុំក៏បានជួបនិស្ស័យ ដូចចិត្តមែន។ គេកំពុងឈរនៅមុខបន្ទប់។ ថ្នាក់គេស្ងាត់ណាស់ មានតែគេម្នាក់ប៉ុណ្ណោះ ដែលមកដល់មុនគេ។ គេញញឹមពព្រាយ កាលបើឃើញមុខរបស់ខ្ញុំ។
-ណេះខ្ញុំសងសៀវភៅវិញ។ យប់មិញខ្ញុំងងុយដេកណាស់ មិនបានយកមកមើលនោះទេ។
-មិនអីទេ មើលហើយ ឬធ្វើហើយពេលណា ឱ្យខ្ញុំពេលនោះក៏បានដែរ។ យកទៅមើលសិនទៅ។
-ខ្ញុំអត់យកទេ។
ខ្ញុំហុចសៀវភៅឱ្យគេ គេក៏រុញមកឱ្យខ្ញុំវិញ រុញទៅរុញមក សៀវភៅក៏ធ្លាក់ ហើយក្រដាសមួយសន្លឹកដែលខ្ញុំបានមើលកាលពីយប់មិញនោះ ក៏ជ្រុះចេញមក។ បេះដូងរបស់ខ្ញុំលោតញាប់ម្ល៉េះ។ ទឹកមុខរបស់ខ្ញុំមិនអាចលាក់បាំងគេបានទេ គេប្រាកដជាដឹងថាខ្ញុំក៏បានមើលឃើញវាដែរ។ ខ្ញុំបម្រុងនឹងដើរចេញ ស្រាប់គេចាប់ដៃខ្ញុំជាប់។
នែ! នាយនិស្ស័យ! ខ្ញុំសូមព្រមានឱ្យហើយ បើហ៊ានថើបខ្ញុំទៀត ខ្ញុំលែងគួរសមហើយ ខ្ញុំនឹងធាក់នាយឱ្យធ្លាក់ពីជាន់ទី៦ នេះតែម្តង។
-ហត្ថា! ខ្ញុំស្រឡាញ់ហត្ថា។
ហេតុអីក៏និយាយផុយយ៉ាងនេះ? មានដឹងទេ ថាពេលនេះ ខ្ញុំកំពុងតែអៀន? សំណាងហើយ ដែលអត់ទាន់មាននរណាឡើងមក។
-ការពិត ហត្ថាក៏បានមើលក្រដាសសារភាពរបស់ខ្ញុំដែរតើមែនទេ? ហេតុអីក៏ចាំបាច់កុហកខ្ញុំ?
-ព្រោះខ្ញុំមិនដែលគិតពីរឿងនេះ។ ខ្ញុំមិនបានស្រឡាញ់និស្ស័យនោះទេ។
-ហេតុអី?
-ព្រោះយើងខុសគ្នាច្រើនចំណុចណាស់។ ខ្ញុំជាស្រីស្អាត ខ្ញុំមានទូរស័ព្ទដៃល្អ មានកុំព្យូទ័រល្អប្រើ មានម៉ូតូជិះ ចុះនិស្ស័យវិញ? និស្ស័យមានអ្វីខ្លះ? មានតែធ្វើឱ្យខ្ញុំខ្មាសគេទេ បើខ្ញុំក្លាយជាសង្សាររបស់និស្ស័យ។ សូមទោស។
ពេលនិយាយពាក្យទាំងនេះរួច ខ្ញុំមានអារម្មណ៍ថា ខ្ញុំអាណិតគេខ្លាំងណាស់។ តើគេឈឺចិត្តយ៉ាងណាទៅ? ខ្ញុំនិយាយជ្រុលពេលហើយ ខ្ញុំកំពុងតែមើលងាយគេ។ គេលែងដៃខ្ញុំហើយ។
-មិនអីទេ។ ខ្ញុំមិនបង្ខំចិត្តហត្ថាទេ។ ឱ្យតែហត្ថាសប្បាយចិត្ត ហត្ថាចង់គិតយ៉ាងម៉េចចំពោះខ្ញុំក៏បានដែរ ទោះបីជាហត្ថាមិនស្រឡាញ់ខ្ញុំ តែសង្ឃឹមថា ហត្ថានឹងទុកខ្ញុំជាមនុស្សល្អម្នាក់។ ចិត្តខ្ញុំចំពោះហត្ថា មិនប្រែប្រួលទេ។ ខ្ញុំនឹងសារភាព១០០ដង ១០០០ដង ទោះបីជាគ្មានលទ្ធផលក៏ដោយ។
គេប្រគល់សៀវភៅលំហាត់នោះមកឱ្យខ្ញុំវិញ។ ខ្ញុំនេះមុខក្រាស់ណាស់ ធ្វើឱ្យគេឈឺចាប់ហើយ នៅទទួលការជួយពីគេទៀត។ ពេលដើរចេញពីគេ ខ្ញុំមានអារម្មណ៍ថា ខ្ញុំកំពុងតែក្បត់ខ្លួនឯង។ ខ្ញុំមិនដឹងថាចិត្តរបស់ខ្ញុំកំពុងតែគិតអ្វីនោះទេ។ ម៉េចក៏ខ្ញុំបារម្ភពីការឈឺចាប់របស់គេម្ល៉េះ?
———————
ពេលវេលាដូចជាដើរលឿនណាស់ ទីបំផុតការប្រឡងឆមាសលើកទីមួយក៏ជិតមកដល់។ ខ្ញុំភ័យណាស់ ខ្លាចតែធ្លាក់មុខវិជ្ជាគណិតទេ ព្រោះកំពុងតែខ្សោយស្រាប់ផង។ យប់នេះ កញ្ញាបានទូរស័ព្ទមកខ្ញុំ ព្រោះគេក៏កំពុងតែបារម្ភពីការប្រឡងមុខវិជ្ជាគណិតដែរ៖
-ឱ្យនិស្ស័យជួយបង្រៀនទៅ ហត្ថា!
-បើឯងចង់ឱ្យគេបង្រៀន ប្រាប់គេខ្លួនឯងទៅ
-តែខ្ញុំមិនមែនជាពួកសង្គមវិទ្យាឯណា!
-ទោះយ៉ាងណាក៏យើងរៀនថ្នាក់ជាមួយគ្នាដែរ ហើយគេចិត្តល្អយ៉ាងនេះ គេប្រាកដជាជួយឯង។
-ចុះឯងវិញហត្ថា?
-ឯងពឹងគេទៅ បើគេព្រម ស្អែកថ្ងៃអាទិត្យនេះ ឯងឱ្យគេទៅភូមិន្ទទៅ ខ្ញុំទៅជាមួយឯងដែរ។
-មិនអីទេ ខ្ញុំនឹងទូរស័ព្ទទៅគេ ហើយប្រាប់ថាឯងឱ្យខ្ញុំតេទៅ។ គេប្រាកដជាជួយមិនខាន
-នែ! កញ្ញា កុំឱ្យសោះណា!
យី! យាយឡប់នេះ បិទទូរស័ព្ទបាត់។ តើខ្ញុំអាក្រក់ណាស់មែនទេ? មិនស្រឡាញ់គេហើយ នៅរំខានគេទៀត។ ពេលវេលាកន្លងទៅមួយខែទៅហើយ មិនដឹងថាគេភ្លេចខ្ញុំហើយឬនៅទេ? ចិត្តមនុស្សពិបាកស្មានណាស់។ គេនិយាយថា ចិត្តគេនៅតែស្រឡាញ់ខ្ញុំជានិច្ច។ តែបើគេជួបនឹងអ្នកថ្មី គេប្រាកដជាឈប់រវល់នឹងខ្ញុំជាមិនខាន។
—————-
ធម្មតាថ្ងៃអាទិត្យ គួរតែគេងឱ្យបានយូរបន្តិច តែព្រឹកនេះ ដោយសារតែត្រូវទៅភូមិន្ទជាមួយកញ្ញា និងនិស្ស័យ នៅម៉ោង ៨ ដូច្នេះ ខ្ញុំមិនអាចដេកទ្រមក់បានទេ។
ពេលទុកដាក់ម៉ូតូនៅកន្លែងផ្ញើរួច ខ្ញុំក៏ដើរទៅបណ្ណាល័យ ហើយចុះទៅខាងក្រោម រកបង់ទំនេរអង្គុយ៖
-យាយកញ្ញានេះ យ៉ាប់មែន? ណាត់គ្នាថាម៉ោង ៨។ ឥឡូវមិនទាន់មកដល់ទៀត។
-ហត្ថា! មកខាងណេះមក!
គឺជានិស្ស័យ គេកំពុងតែអង្គុយម្នាក់ឯង។ ខ្ញុំក៏សួរ៖
-ចុះឯណាកញ្ញា?
-គេទូរស័ព្ទប្រាប់ខ្ញុំថា គេបើកភ្នែកមិនរួចទេ ចង់នៅគេងបន្តទៀត
-យ៉ាប់មែន យាយប៉ិនេះ! ចុះម៉េចក៏គេមិនតេមកខ្ញុំ?
-គេខ្លាចហត្ថាខឹង។
នៅជាមួយគេតែពីរនាក់បែបនេះ ខ្ញុំដូចជាអៀនណាស់។ ហត្ថា! ភាពរឹងមាំរបស់ឯង កាលពីមុនបាត់ទៅណាអស់ហើយ ម៉េចក៏ចេះតែអឹមអៀនបែបនេះ?
គេនៅតែទន់ភ្លន់ចំពោះខ្ញុំដដែល។ ស្នាមញញឹមរបស់គេ ការយកចិត្តទុកដាក់ពន្យល់មេរៀនប្រាប់ខ្ញុំ គឺគ្មានចំណុចណាមួយដែលបង្ហាញថា គេអន់ចិត្តនឹងខ្ញុំដែលមិនស្រឡាញ់គេនោះទេ។ ក្រៅពីមុខមាត់មិនសូវស្អាត គេក៏នៅមានចំណុចល្អជាច្រើនដែរ បើនិយាយពីរូបរាងវិញ គឺគេខ្ពស់ ញញឹមខួច ហើយចិត្តល្អ រៀនពូកែ ចូលចិត្តជួយអ្នកដទៃ និងជាមនុស្សមានអនាម័យ។ រាល់លើក ពេលដែលខ្ញុំនៅជិតគេ គឹអាចដឹងបានថា គេមិនមានធំក្លិនខ្លួន ឬក្លិនញើសអីនោះទេ។
-ហត្ថា! យល់ដែរទេ?
ខ្ញុំរវល់តែវិភាគពីចំណុចល្អរបស់គេ ភ្លេចស្តាប់គេពន្យល់មេរៀនបាត់ទៅហើយ។
-សូមទោស អាចពន្យល់ខ្ញុំម្តងទៀតបានទេ ព្រោះខ្ញុំចាប់អត់ទាន់។
-មិនអីទេ ប្រហែលមកពីខ្ញុំពន្យល់លឿនពេក
គេនៅតែរក្សាស្នាមញញឹមដ៏ទន់ភ្លន់របស់គេចំពោះខ្ញុំ។ ខ្ញុំយល់ច្រើនជាងមុនហើយ គិតៗទៅដល់ពេលយល់មេរៀន ចេះធ្វើលំហាត់បែបនេះ ខ្ញុំមានអារម្មណ៍ថា លែងស្អប់មុខវិជ្ជាគណិតទៀតហើយ។
ថ្ងៃនេះ ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តអ្វីម្ល៉េះទេ។ ដោយសារតែខ្ញុំបានយល់លំហាត់គណិតមែនទេ ឬក៏ខ្ញុំបាននៅជាមួយនិស្ស័យ ស្តាប់គេពន្យល់មេរៀន? ខ្ញុំកំពុងគិតអីផ្តេសផ្តាសទៀតហើយ។
—————————–
ពេលវេលាប្រឡងឆមាសលើកទីមួយ ក៏មកដល់។ ពេលប្រឡងរួចមួយមុខៗ ខ្ញុំសប្បាយចិត្តណាស់ ហើយក៏គ្មានបារម្ភថា ខ្លាចប្រឡងសងអ្វីដែរ ព្រោះមុខវិជ្ជាដែលពិបាកបំផុតសម្រាប់ខ្ញុំ ក៏ខ្ញុំអាចធ្វើបានដែរ។ នេះគឺជាគុណសម្បត្តិរបស់និស្ស័យ។
ពេលប្រឡងរួច ខ្ញុំ និង កញ្ញា ក៏បបួលគ្នាទៅហូបសាច់គោអាំងនៅហាងមួយ ម្តុំ PIZZA COMPANY។ ខ្ញុំភ្ញាក់ផ្អើលមែនទែន ពេលដែលបានឃើញនិស្ស័យ ធ្វើជាអ្នករត់តុនៅទីនោះ។
-ហត្ថា! នោះគឺនិស្ស័យតើ!
-អេ សួស្តីស្រីស្អាតទាំងពីរ! ត្រូវការពិសាអ្វីដែរ?
និស្ស័យ មករាក់ទាក់ជាមួយពួកខ្ញុំ។ គេជាមនុស្សសុទិដ្ឋិនិយមណាស់។ គេអត់មានអារម្មណ៍ថា ខ្មាសខ្ញុំនោះទេ ក្នុងការដែលមកធ្វើការងារបែបនេះ។ ពេលឃើញគេដំបូង ខ្ញុំអាណិតគេមែនទែន តែដល់ពេលឃើញគេ ញញឹមរួសរាយធម្មតា ខ្ញុំក៏ធូរចិត្តច្រើន។
-យកសាច់គោពីរចាន និងនំប៉័ងពីរកំណាត់។
កញ្ញា ជាអ្នកកុំម៉ង់ ពេលយើងទៅញ៉ាំសាច់អាំងនៅកន្លែងណាក៏ដោយ ក៏តែងតែហៅបែបនេះដែរ។
-គិតទៅនិស្ស័យ តស៊ូដល់ហើយ។
កញ្ញា និយាយប្រាប់ខ្ញុំ នៅពេលដែលនិស្ស័យដើរចេញទៅ។
-ការពិតទៅ ធ្វើការងារបែបនេះ មិនបានប្រាក់ខែច្រើនប៉ុន្មានទេ តែយ៉ាងណា ក៏អាចជួយម៉ែឪនៅស្រុកបានដែរ ដោយពួកគាត់មិនចាំបាច់ហត់ផ្ញើលុយឱ្យចាយ មែនទេហត្ថា?
-ចាស!
គេរៀនដល់ទៅពីរវេនហើយ នៅមានពេលធ្វើការទៀត ប្រហែលជាធ្វើដល់យប់ជ្រៅហើយមើលទៅ តែគេនៅតែរៀនពូកែ។
—————————–
ទីបំផុត ពួកនិស្សិតឆ្នាំទីមួយក៏ត្រូវចូលរៀនឆមាសទីពីរ។ ថ្ងៃនេះ ពេលចេញលេង ខ្ញុំក៏បបួលកញ្ញា ទៅបន្ទប់ទឹក។ ខ្ញុំបានឮពួកស្រីៗថ្នាក់ខ្ញុំ ដែលចូលបន្ទប់ទឹកដែរ និយាយពីនិស្ស័យ៖
-នែ! ប្រធានថ្នាក់យើងរៀនពូកែដល់ហើយ ចាំមើលណាលទ្ធផលប្រឡងឆមាសទីមួយចេញមក គាត់ប្រាកដជាបានពិន្ទុខ្ពស់ជាងគេហើយ។
-បើអ្នកណាបានធ្វើសង្សារគាត់ ពិតជាសំណាងហើយ។ នេះគេហៅថា ប្រុសសង្ហាដោយចំណេះវិជ្ជា
-មិនដឹងជាគាត់មានសង្សារហើយឬនៅទេន៎! ហើយតើគាត់ស្រឡាញ់ស្រីប្រភេទណា?
ឮពួកគេនិយាយបែបនេះ ខ្ញុំមានអារម្មណ៍មិនស្រួលក្នុងចិត្តសោះ ដូចជាខ្លាចបាត់បង់គេ។ ឬមួយក៏ដូចជាការទិញទំនិញ ដែលពេលមិនទាន់មានអ្នកណាចូលមើល ទំនិញនោះហាក់ដូចជាគ្មានតម្លៃនោះទេ តែដល់ពេលមានមនុស្សច្រើនដណ្តើមគ្នាទិញ សូម្បីតែអ្នកដែលដើរមើល ក៏យល់ថាទំនិញនោះពិតជាមានតម្លៃដែរ។
មកដល់ក្នុងថ្នាក់វិញ ខ្ញុំឃើញនិស្ស័យ កំពុងតែជជែកគ្នាលេងសើចកក្អឹកជាមួយពួកស្រីៗថ្នាក់សង្គមកិច្ច។ មាត់ថាស្រឡាញ់ខ្ញុំ តែដល់ពេលខ្ញុំមិននៅក៏ដើរពង្រាយមន្តស្នេហ៍ដាក់មនុស្សស្រីគ្រប់គ្នា។ ប្រាប់តាមត្រង់ចុះ ខ្ញុំកំពុងតែប្រចណ្ឌហើយ ដឹងទេនាយនិស្ស័យ?
យប់នេះ ខ្ញុំកំពុងតែមើលសៀវភៅអង់គ្លេស ស្រាប់តែទូរស័ព្ទដៃរបស់ខ្ញុំរោទ៍។ គឺលេខរបស់និស្ស័យទេតើ! គេកម្រទូរស័ព្ទមកខ្ញុំណាស់៖
-ហត្ថា! កំពុងតែធ្វើអីហ្នឹង?
-ខ្ញុំកំពុងមើលមេរៀនអង់គ្លេសក្នុងសៀវភៅ Touch Stone ហ្នឹងណា!
-មិនទាន់ចូលគេងទេឬ?
-បើខ្ញុំចូលគេង ខ្ញុំមិនខ្ចីលើកទូរស័ព្ទរបស់និស្ស័យ នោះទេ
-ហត្ថា! ខ្ញុំមានរឿងខ្លះចង់ប្រាប់ហត្ថា។ ខ្ញុំស្រឡាញ់ហត្ថា។ សូមទោសណាដែលខ្ញុំតេមករំខាន។ តែខ្ញុំចង់ឱ្យហត្ថាដឹងថា នេះជាលើកទីពីរហើយ ដែលខ្ញុំសារភាពប្រាប់ហត្ថា។
ខ្ញុំនៅស្ងៀម មិនចង់ឱ្យគេបិទទូរស័ព្ទវិញភ្លាមៗទេ ខ្ញុំក៏នឹកឃើញសួរគេ៖
-ឱ្យខ្ញុំសួរមួយបានទេ តើលុយ៧០$ ដែលឱ្យខ្ញុំលើកមុននោះ និស្ស័យបានមកពីណា? រយៈពេលតែមួយអាទិត្យសោះក៏អាចរកលុយបានច្រើនយ៉ាងនេះ។
-គឺជាលុយដែលបានមកដោយអំពើសុចរិត។ ខ្ញុំមានមិត្តភក្តិម្នាក់ ដែលបងប្រុសរបស់គេរៀនចិត្តវិទ្យាឆ្នាំទី៣ ហើយធ្វើជាអ្នកប្រមូលទិន្នន័យឱ្យអង្គការមួយ។ ខ្ញុំក៏អង្វរគេឱ្យពឹងបងប្រុសគេជួយឱ្យខ្ញុំបានចូលធ្វើការដែរ។ ទីបំផុត គាត់ក៏ហៅខ្ញុំទៅប្រមូលទិន្នន័យនៅខេត្តជាមួយគាត់ មួយថ្ងៃគេឱ្យ១០$ ឯថ្លៃហូបចុក និងស្នាក់នៅគឺខាងអង្គការជាអ្នកចេញទាំងអស់។ ហត្ថា! ស្មានតែលុយនោះ ខ្ញុំបានមកដោយសារតែលួចប្លន់គេមែនទេ?
-មិនមែនទេ។ ខ្ញុំគ្រាន់តែចង់ដឹងតែប៉ុណ្ណោះ។
ខ្ញុំចង់ប្រាប់គេរឿងមួយ តែហាក់ដូចជាហាមាត់មិនរួច តែខ្លាចគេបិទទូរស័ព្ទ ខ្ញុំក៏ដាច់ចិត្តនិយាយ៖
-និស្ស័យ! ចាប់ពីថ្ងៃនេះទៅ មិនចាំបាច់សារភាពប្រាប់ខ្ញុំទៀតទេ?
-ហេតុអី? ហត្ថាស្អប់ខ្ញុំមែនទេ? ខ្ញុំមិនដែលទាមទារឱ្យហត្ថា ស្រឡាញ់ខ្ញុំវិញនោះទេ គ្រាន់តែចង់ឱ្យហត្ថា ទុកខ្ញុំជាមនុស្សល្អម្នាក់ទៅបានហើយ។ ខ្ញុំដឹងថា ខ្ញុំមិនស័ក្តិសមនឹងហត្ថា តែបើហត្ថាធុញទ្រាន់នឹងពាក្យស្រឡាញ់របស់ខ្ញុំ ខ្ញុំនឹងឈប់និយាយវាជារៀងរហូតហើយ តែសូមហត្ថាកុំស្អប់ កុំខឹងខ្ញុំអី តើបានទេ?
-និយាយអីក៏វែងឆ្ងាយម៉្លេះ និស្ស័យ? ខ្ញុំមានបាននិយាយថា ខ្ញុំស្អប់និស្ស័យទេ ខ្ញុំមានបាននិយាយថាខ្ញុំអត់ស្រឡាញ់និស្ស័យទេ។ ត្រឹមនិស្ស័យ សារភាពប្រាប់ខ្ញុំពីរដងនេះ វាគ្រប់គ្រាន់ណាស់ទៅហើយ។
-ហត្ថា! ខ្ញុំមិនយល់ទេ។ ឬមួយក៏ហត្ថា ស្រឡាញ់ខ្ញុំដែរ តើមែនទេ?
-ខ្ញុំបែបនេះហើយនៅមិនយល់ទៀតឬ? បើមិនយល់ទេ មិនបាច់ស្រឡាញ់ខ្ញុំទៀតនោះទេ។
-យល់ៗហើយហត្ថា! ខ្ញុំយល់ហើយ។
ម្តេចក៏អរកខិបកខុបម្ល៉េះ គ្រាន់តែដឹងថាខ្ញុំស្រឡាញ់វិញសោះ។
-បើយល់ហើយ ស្អែកជួបគ្នាណា! ខ្ញុំមិនចូលចិត្តនិយាយទូរស័ព្ទយូរនោះទេ ព្រោះវាប៉ះពាល់ដល់សុខភាពត្រចៀករបស់ខ្ញុំ។
-បាទ! ខ្ញុំស្តាប់តាមហត្ថាទាំងអស់។
យប់នេះ ខ្ញុំប្រាកដជាគេងបានលក់ស្រួលហើយ។ រឿងដែលលាក់ទុកក្នុងចិត្ត ក៏ត្រូវបានបញ្ចេញចេញមក។
មនុស្សភាគច្រើន តែងតែយល់ថា មនុស្សដែលមានសង្សារក្នុងពេលសិក្សាគឺសុទ្ធតែជាមនុស្សមិនល្អ។ ការពិតទៅល្អ ឬមិនល្អ មិនមែនដោយសារតែការមានស្នេហានោះទេ វាអាស្រ័យទៅលើទង្វើរបស់បុគ្គលម្នាក់ៗទេតើ! ខ្ញុំមិនបដិសេធទេ ការដែលអ្នកមានសង្សារមួយចំនួនប្រព្រឹត្តអំពើផ្តេសផ្តាស ក្បត់មនសិការ ក្បត់ប្រពៃណីនោះ តែយើងក៏មិនត្រូវយកចំណុចនេះ ទៅវាយតម្លៃមនុស្សគ្រប់គ្នានោះដែរ។ ខ្ញុំក៏ទទួលស្គាល់ផងដែរថា មានគូសង្សារមួយចំនួនក៏ជាមនុស្សត្រឹមត្រូវ ចេះគោរពគ្នាទៅវិញទៅមក។ ចំពោះខ្ញុំវិញ គឺខ្ញុំចង់បានសេ្នហាប្រភេទទីពីរនេះ។ ស្នេហាពេលខ្លះ ក៏មិនបណ្តាលឱ្យប៉ះពាល់ដល់ការសិក្សានោះដែរ។ ចួនកាលវាមានតែជម្រុញឱ្យភាគីទាំងសងខាងខិតខំរៀនសូត្រ និងមករៀនបានទៀងទាត់ ព្រោះពេលមករៀននឹងបានជួបមុខមនុស្សដែលគេស្រឡាញ់ ហើយខំប្រឹងរៀនមិនឱ្យដៃគូរបស់ខ្លួនមើលងាយ ឬអស់សង្ឃឹមដោយសារយើងឡើយ។ ខ្ញុំនិយាយនេះ តែក៏មិនមែនបានន័យថា បុគ្គលខំប្រឹងរៀនដោយសារតែស្នេហានោះឡើយ តែពេលខ្លះ ស្នេហាក៏ចូលរួមចំណែកខ្លះៗដែរ ៕

Subscribe to:
Posts (Atom)