Pages

Monday, April 25, 2011

តើអ្នកចង់រៀនបានលេខ ១ រៀងរាល់ខែទេ?

ជាការពិតណាស់អ្នកសិក្សាគ្រប់រូបចង់រៀនពូកែដើម្បីខ្លួនឯងគ្រួសារនិងសង្គមជាតិ។ ដូច្នេះហើយអ្នកសិក្សាគ្រប់រូបតែងតែរិះរកមធ្យោបាយគ្រប់បែបយ៉ាងដើម្បីរៀនពូកែ។ ជាការចែករំលែកបទពិសោធដល់អ្នកសិក្សាគ្រប់រូបសូមសាកល្បងនូវរបៀបរៀនដូចខាងក្រោមៈ
១) របៀបរៀនខ្លួនឯងនៅផ្ទះ
ជារៀងរាល់ថ្ងៃត្រូវប្រតិបត្តិដូចតទៅៈ
  • ធ្វើការងារគ្រូដាក់អោយ (homework) ការងារអតិភាព
  • រៀនឡើងវិញមេរៀនដែលបានរៀនថ្ងៃនេះ
  • រៀនមេរៀនដែលនឹងត្រូវរៀនថ្ងៃស្អែក
បញ្ជាក់ៈចំពោះជំហ៊ានទាំងបីនេះត្រូវចំនាយពេលប្រហែល២ម៉ោងជារៀរាល់ថ្ងៃ។
២) សកម្មភាពក្នុងថ្នាក់រៀន និងទំនាក់ទំនងជាមួយគ្រូ
  • ចូលរួមគ្រប់សកម្មភាពសិក្សាក្នុងថ្នាក់រៀន
  • ការកត់ត្រាអោយបានច្បាស់ និងប្រើប៊ិចពណ៌ចំពោះចំនុចសំខាន់
  • ទំនាក់ទំនងជាមួយគ្រូដើម្បីអោយគាត់ជួយចង្អុលបង្ហាញឯកសារដើម្បីរៀន
  • ស្វែងយល់អំពីរបៀបនៃការចេញវិញ្ញាសារតាមរយៈវិញ្ញាសារចាស់ៗ
៣) ការលើកទឹកចិត្ត និងការរាប់អានមិត្ត
  • ឪពុកម្តាយត្រូវផ្តល់រង្វាន់អោយកូនដែលរៀនបានលេខ១ជារៀងរាល់ខែ
  • ត្រូវរាប់អានមិត្តណាដែលស្រឡាញ់ការរៀនសូត្រនិងរៀនពូកែ
ការអនុវត្តបានទាំងបីចំនុចខាងលើលោកអ្នកប្រាកដជាជោគជ័យក្នុងការសិក្សា។

No comments:

Post a Comment