Pages

Monday, April 18, 2011

មើល​អត្ត​ចរិត​មនុស្ស​តាម​សកម្ម​ភាព​ផ្សេងៗ


ចូលចិត្តមើលភាពយន្ត និងស្តាប់ចំរៀង៖
ចូល​ចិត្ត​មើល​ភាព​យន្ត និង​ស្តាប់​បទ​ចំរៀង​ វត្ថុ​​ទាំង​អស់​នេះ​សុទ្ធ​តែ​មក​ភ្ញោច​អោយ​លោក​អ្នក​មាន​ភាព​ស្រស់​ស្រាយ និង​ដឹង​ខ្លួន​គ្រប់​ពេល​វេលា។ អ្នក​ដែល​មាន​ចំណូល​ចិត្ត​បែប​នេះ ជា​មនុស្ស​ងាយៗ សប្បាយៗ ហើយ​មាន​ភាព​ម្ចាស់​ការ​លើ​ខ្លួន​ឯង​ទៀត​ផង។ ភាគ​ច្រើន​មនុស្ស​នេះ​ច្រើន​រស់​នៅ​ក្នុង​សង្គម​ផ្ទាល់​ខ្លួន​របស់​គេ និង​មិន​សូវ​កំប៉ិក​កំប៉ុក​រវី​រវល់​ពិភព​ខាង​ក្រៅ​ប៉ុន្មាន​ទេ។ មិន​ចូល​ចិត្ត​ភាព​សាំ​ញ៉ាំ​អ៊ូអរ ឬក៏​ស្ថិត​នៅ​ក្នុង​ចំណោម​មនុស្ស​មាន​អារម្មណ៍​ឆេវ​ឆាវ។
ចូលចិត្តដេក៖
ជា​មនុស្ស​ស្ទើ​រ​តែ​ពុំមាន​ពេល​វេលា​ជា​របស់​ខ្លួន​ឯង ក៏​ប៉ុន្តែ​រាល់​ប្រូក្រាម​របស់​មនុស្ស​នេះ​រមែង​មាន​សភាព​រញ៉េ​រញ៉ៃ​មិន​សូវ​មាន​ភាព​រលូន​ប៉ុន្មាន​នោះ​ទេ តែ​ទាំងអស់​នេះ​គេ​ធ្វើ​ឡើង​ដើម្បី​ខ្លួន​គេ​ទាំង​អស់។ ក៏​ប៉ុន្តែ​ប្រសិន​បើ​អាច​ធ្វើ​ទៅ​បាន​សូម​អោយ​លោក​អ្នក កុំធ្វើ​អោយ​បាក់​កម្លាំង​ហួស​ហេតុ​ពេក គួរ​ពិចារណា​សុ​ខភាព​ជា​ចំបង​ទើប​ជា​ការ​ប្រសើរ ក្នុង​ករណី​ប្រសិន​បើមាន​អារម្មណ៍​ធុញ​ថប់​និង​បរិស្ថាន​ជុំវិញ​កាយ​ គួរ​សាក​ល្បង​រក​មើល​អ្វីមួយ​មក​ធ្វើ​ធានា​ថា​នឹង​បាន​ធូរ​ស្រាល​ក្នុង​អារម្មណ៍​លឿន​បំផុត។
ធ្វើ​ការងារ​និពន្ធ៖
លោក​អ្នក​ជា​មនុស្ស​ដែល​មាន​គំនិត​ផ្ទាល់​ខ្លួន មិន​សូវ​ខ្វល់​សុំ​គំនិត​ពី​អ្នក​ដទៃ ដែល​ក្រោយ​ពីបាន​គិត​ហើយ គេ​រមែង​ព្យាយាម​ធ្វើ​រហូត​ដល់​បាន​ជោគ​ជ័យ។ ជា​មនុស្ស​ដែល​ចូល​ចិត្ត​ព្រលែង​គំនិត​ចេញ​បណ្តើរ ធ្វើ​ការងារ​ព្រម​គ្នា​ប​ណ្តើរ មិន​អោយ​ខាត​បង់​ពេល​ឥត​ប្រយោជន៍។ ចំណុច​ដ៏​សំខាន់​បំផុត​របស់​មនុស្ស​នេះ គេ​មាន​ចិន្តា​នា​ការ​ពេញ​ខួរ​ក្បាល មិន​ចេះ​រីង​ស្ងួត។
ចូលចិត្តធ្វើម្ហូប៖ 
ការ​ទស្ស​ទាយ​ដំបូង​គេ អាច​ពោល​បាន​ថា រឿង​ស៊ី​ចុក​បុក​ទំពា មនុស្ស​នេះ​ល្មោភ​ជាង​គេ​បន្តិច។ អារម្មណ៍​ពោរ​ពេញ​ទៅ​ដោយ​ភាព​ភ្លើត​ភ្លើន​ជាមួយ​និង​ការងារ​ដែល​ខ្លួន​គេ​កំពុង​ធ្វើ។ ជា​មនុស្ស​មាន​អត្តចរិត​រពឹស​មិន​ចេះ​នៅ​ស្ងៀម​មួយ​កន្លែង តែ​មនុស្ស​នេះ មាន​ភាព​ពេញ​ចិត្ត​បំផុត​ចំពោះ​វត្ថុ​ដែល​ខ្លួន​គេ​គិ​ត​ឃើញ​ថា ធ្វើ​ហើយ​បាន​ល្អ ព្រម​ទាំង​ជា​មនុស្ស​មាន​ចរិត​ចូល​ចិត្ត​រួស​រាយ​ជជែក​លេង​មិន​សូវ​រើស​មុខ​ទៀត​ផង។
ចូល​ចិត្ត​និយាយ​ទូរស័ព្ទ​ភាគ​ច្រើន​ជាមួយ​សង្សារ ឬ​មិត្ត​ភ័ក្តិ៖
ជា​មនុស្ស​សំបូរ​ទៅ​ដោយ​ទ្រឹស្តី​វោហារ​មិន​ចេះ​អស់ មាន​ទេព​កោសល្យ​ក្នុង​ការ​ប្រើ​ពាក្យ​ពេចន៍ និង​ឥរិយា​បថ​កំប្លុក​កំប្លែង​អោយ​អ្នក​នៅ​ជុំវិញ​ខ្លួន​បាត់​ការ​អផ្សុក។ ជា​មនុស្ស​មាន​ចរិត​សម្លឹង​មើល​ពិភព​លោក​ក្នុង​ផ្លូវ​ល្អ។ ប្រសិន​បើ​និយាយ​ពី​កិច្ចការ​ផ្ទះ មនុស្ស​នេះ​ឧស្សាហ៍​ហើយ​មាន​អនាម័យ​ជានិច្ច។
ជា​មនុស្ស​ចូលចិត្ត​សំដែង​សមត្ថភាព​របស់​ខ្លួន​អោយ​អ្នក​ដទៃ​បាន​ឃើញ​និង​ដឹង​ឮ។ ស្រលាញ់​ភាព​ស្អាត​ស្អំ​រាល់​ការងារ​ដែល​គេ​លូក​ដៃ​ធ្វើ រមែង​មាន​គំរោង​បែប​ផែន​ត្រឹម​ត្រូវ មាន​របៀប​វិន័យ​ក្រឹត្យ​ក្រម មិន​បណ្តែត​បណ្តោយ​អោយ​ពេល​វេលា​រំលង​ហួស​ទៅ​ដោ​យ​ឥត​ប្រយោជន៍ ហើយ​ក៏ជា​អ្ន​កប្រកាន់​ពេល​វេលា​ទៀង​ទាត់​ទៀត​ផង។
ចូលចិត្តលេងកីឡា៖
ជា​មនុស្ស​ដែល​មាន​ការ​ព្រួយ​បារម្ភ​ពី​បញ្ហា​សុខ​ភាព​ខ្លួន​ឯង​គ្រប់​ពេល​វេលា ហើយ​ថែម​ទាំង​មិន​ប្រហែស​អោយ​រាង​កាយ​ចុះ​ខ្សោយ​សុខ​ភាព​ទៀត​ផង។ ជា​មនុស្ស​ដែល​មុន​ធ្វើអ្វី​មួយ រមែង​ត្រិះ​រិះ​ពិចារណា​អោយ​ការ​ងារ​នោះ មាន​ប្រយោជន៍​សំរាប់​ខ្លួន​គេ​ជា​មុន​សិន។
ចំណុច​ល្អ​សំរាប់​មនុស្ស​នេះ គេ​មាន​ទេព​កោសល្យ​សំរាប់​ការងារ​ច្នៃ​ប្រឌិត​ដែល​អាច​ពោល​បាន​ថា ជា​មនុស្ស​ពិសេស​ម្នាក់​ក៏ថា​បា​ន។ ជា​មនុស្ស​មាន​ភាព​ល្អិត​ល្អន់​ម៉ត់​ចត់ និង​ចូល​ចិត្ត​បង្ហាញ​ស្នាដៃ​ល្អៗ​របស់​ខ្លួន​ឯង​អោយ​អ្នក​ដទៃ​បាន​កោត​ស្ញប់​ស្ញែង​ទៀត​ផង។
មនុស្ស​នេះ​មាន​ឧត្តម​គតិ​នៅ​ក្នុង​ខ្លួន​របស់​គេ​ជា​និច្ច​ថា ខ្លួន​គេ​មាន​ភាព​ម៉ត់​ចត់​ព្យា​យាម​ធ្វើអ្វី​មួយ​អោយ​សម្រេច​ដោយ​ភាព​ផូរ​ផង់ ព្រម​ទាំង​យល់​ពី​អារម្មណ៍​របស់​អ្នក​ដទៃ​បាន​យ៉ាង​ល្អ​ទៀត​ផង៕

No comments:

Post a Comment