Pages

Monday, April 18, 2011

ពុំ​មាន​ក្មេង​ណា​ចង់​ធ្វើ​ជា​ក្មេង​មិន​ល្អទេ


ក្មេង​ខ្លះ​កើត​មក​ក៏មាន​បញ្ហា​រឿង​ចិត្ត​តែ​ម្តង ។ ចំណែក​ឯ​ក្មេង​ខ្លះ​ទៀ​​ត​មាន​បញ្ហា​រឿង​ចិត្ត​ព្រោះ​តែ​បាន​ឆ្លង​កាត់​បទ​ពិសោធន៍​ជីវិត​ដ៏​សែន​ឈឺ​ចាប់​រួច​មក​ហើយ។ ទោះ​យ៉ាង​ណា​ក្តី​ចំនុច​សំខាន់​គឺ​ដាច់​ខាត​មិន​ត្រូវ​ភ្លេច​ថា មិន​មាន​ក្មេង​ណា​ម្នាក់​ដែល​ចង់​ធ្វើជា​ក្មេង​មិន​ល្អ​នោះ​ទេ ទោះបី​ជា​ក្នុង​ខ្សែ​ភ្នែក​ឳពុក​ម្តាយ និង​អ្នក​ដទៃ​បាន​មើល​ឃើញ​បែប​ណា​ក៏​ដោយ​។ ក្មេង​ដែល​ធ្វើខ្លួន​មិ​នល្អ​នោះ គឺគេ​កំពុង​ស្វះ​ស្វែង​រក​វិធី​សាស្រ្ត​ដែល​ជួយ​អោយ​គេ​អាច​រស់​លើ​លោក​នេះ​បា​ន ទោះ​បីជា​គ្មាន​លទ្ធផល​ល្អ​ក៏​ដោយ។ វិធី​សាស្រ្ត​ក្នុង​ទីនេះ​សំដៅ​ដល់​ការ​បង្វឹក​អោយ​ខ្លួន​ឯង​ចេះ​គោរ​ព​ពិន័យ ចេះ​ទទួល​ខុស​ត្រូវ មាន​ភាព​ឈ្លាស​វៃ​ខាង​អារម្មណ៍ និង​សង្គម។
ខ្ញុំមិន​មែន​ចង់​ធ្វើ​អោយ​អ្នក​ទទួល​អារម្មណ៍​ថា​ខុស ដែល​បាន​បំពេញ​តួនាទី​ជា​ឳពុក​ម្តាយ​មិន​បាន​ល្អ ឬ​អោយ​អ្នក​បន្ទោស​គូរ​គ្រង បន្ទោស​សង្គម ឬតវ៉ា​ជាមួយ​កូន​នោះ​ទេ​។ ប៉ុន្តែ​អ្វី​ដែល​ចង់​និយាយ​ដល់ និង​ផ្តោត​សំខាន់ គឺវិធី​សាង​ពុទ្ធិ​អោយ​ក្លាយ​ជា​រូបិយ​ដែល​អាច​ប្រើ​បាន​ផល​ល្អ​ជាង។ ការ​ហ្វឹក​ហាត់​ពុទ្ធិ​ថ្មីៗ​ខាង​អារម្មណ៍​និង​សង្គម​ ឬដែល​ហៅ​ថា ពុទ្ធិ​នៃ​ភាព​ឈ្លាស​វៃ​ខាង​អារម្មណ៍។ វាជា​រឿង​ដែល​គួរ​អោយ​រំភើប​ព្រោះ​វា​ជួយ​ធ្វើ​អោយ​គុណ​ភាព​ជីវិត​ក្នុង​ផ្ទះ​ល្អ​ឡើង និង​ជួយ​ត្រៀម​អោយ​កូនៗ​ត្រៀម​ជា​ស្រេច​សំរាប់​អនាគត​បាន​កាន់​តែ​ច្រើន​ឡើង ។ ថ្វីបើ​យើង​ពុំគួរ​រិះ​គន់​អ្នក​ណា តែ​យើង​ក៏​យល់​ថា ឳពុក​ម្តាយ​គួរ​តែ​ជា​អ្នក​ទទួល​ខុស​ត្រូវ​និង​ចាត់​ការ​ក្នុង​រឿង​បែប​នេះ។
ការ​ធ្វើជា​ឳពុក​គេ និង​ការ​ធ្វើជា​ម្តាយ​គេ​សំដៅ​ដល់​ការ​ទទួល​ខុស​ត្រូវ​ក្នុង​នាម​ជា​អ្នក​ដឹក​នាំ​ក្នុង​គ្រួសារ ដោយ​មាន​តួនាទី​ជួយ​អោយ​កូន​ចំរើន​វ័យ​ជា​មនុស្ស​ធំ​ពេញ​វ័យ​ដែល​មាន​ភាព​ឈ្លាស​វៃ​ខាង​អារម្មណ៍។ ប៉ុន្តែ​ទោះ​យ៉ាង​ណា​អាស្រ័យ​លើ​ឳពុក​ម្តាយ​យល់​ថា គួរ​និង​ជ្រើស​យក​វិធី​សាស្រ្ត​បែប​ណា​មក​ប្រើ ឬមក​បង្រៀន​ពុទ្ធិ​ដល់​កូន​ដើម្បី​អោយ​សំរេច​បាន​តាម​គោល​បំណង​ដែល​ខ្លួន​បាន​ប៉ង​ប្រាថ្នា។
កូនៗ​ពុំបាន​ស្វែង​យល់​ពី​រឿង​អារម្មណ៍ តែ​ពី​អ្វីដែល​ឳពុក​ម្តាយ​បាន​និយាយ និង​ធ្វើ​ជាមួយ​កូន​ដោយ​ផ្ទាល់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ស្វែង​យល់​ពី​គំរូ​ដែល​ឳពុក​ម្តាយ​បាន​ធ្វើអោយ​កូន​មើល ក្នុង​ពេល​ដែល​ឳពុក​ម្តាយ​ដោះ​ស្រាយ​បញ្ហា​រឿង​ក្នុង​អារម្មណ៍​របស់​ខ្លួន​ឯង និង​បញ្ហា​រឿង​អារម្មណ៍​ពេល​មាន​ទំនាស់​រវាង​ស្វាមី​និង​ភរិយា​ផង​ដែរ។

No comments:

Post a Comment