ប្រវត្តិឈ្មោះប្រទេសខ្មែរ ឬកម្ពុជា
ប្រទេសខ្មែរ បានចាប់បដិសន្ថិឡើងដោយមានប្រវត្តិ និងអត្តសញ្ញាណច្បាស់លាស់ និងមានវប្បធម៌សម្បូរបែប។ នៅប្រទេសខ្មែរ តាំងពីឈ្មោះប្រទេស ឈ្មោះក្រុង ខេត្ត ស្រុក ភូមិ រហូតដល់ឈ្មោះទន្លេ ភ្នំ បឹងបួរ សុទ្ធតែមានប្រវត្តិសាស្រ្តច្បាស់លាស់។ មានឧទាហរណ៍បញ្ជាក់ច្បាស់ដូចជា ឈ្មោះរាជធានីភ្នំពេញ ខេត្តបាត់ដំបង ស្រុកស្រីសន្ធរ ខណ្ឌចំការមន សង្កាត់បឹងកេងកង ភ្នំនាងកង្រី បឹងយក្សលោម…។ ហេតុដូចនេះហើយប្រទេសខ្មែរ ឬកម្ពុជាក៏មានប្រវត្តិពាក់ព័ន្ធនិងឈ្មោះរបស់ខ្លួនផងដែរ។

ទស្សនៈនានាពាក់ព័ន្ធនិងឈ្មោះប្រទេស និងជនជាតិខ្មែរ ឬកម្ពុជា
មានទស្សនៈរបស់បញ្ញាជនជាច្រើន បានលើកឡើងពន្យល់ពាក់ព័ន្ធនិងឈ្មោះប្រទេសខ្មែរ ឬកម្ពុជា ដោយមានហេតុផលរៀងៗខ្លួនមកសំអាង ប៉ុន្តែយើងមិនទាន់ដឹងទស្សនៈណាមានលក្ខណៈត្រឹមត្រូវជាងនោះទេ ។ នៅទីនេះ យើងសូមលើកយកមកបង្ហាញនូវទស្សនៈមួយចំនួនជូនប្រិយមិត្តអ្នកអាន ដើម្បីសិក្សាស្វែងយល់ពីឈ្មោះប្រទេសកម្ពុជាយើង។
១-នៅក្នុងទស្សនៈរបស់លោក រស់ សារេត លោកបានអះអាងថា៖
នៅក្នុងពាក្យថា កម្ពុជា យើងឃើញមានពាក្យ កម ដែលប្រែថា មាស ហើយនិងពាក្យ ពុជា ដែលប្រែថា ពូជ ផ្សំគ្នាទៅជា កម្ពុជា គឺ កម ឬ ខម ឬ ក្មេរ ឬ ខ្មែរ ដដែលហ្នឹង។ ដូចនេះពាក្យថាកម្ពុជានេះ មានន័យថាស្រុកដែលសម្បូរទៅដោយមាស ហើយដែលមានមនុស្សជាអ្នកមានពូជពង្សវង្សត្រកូលល្អ។
២-ទស្សនៈលោក ឆត្រាប្រេមឬឌី
លោកបានបញ្ចេញយោបល់ថា កាលពីសម័យបុរាណ ប្រទេសខ្មែរផ្នែកខាងលើហៅថា ជាន់លើ ឯផ្នែកខាងក្រោមហៅថា ក្រោមពូជ។ ពាក្យនេះក្លាយមកទៀតទៅជា ក្រមពូជ រួច កមពូជ រួច កម្ពុជា ឬ ខម។

៣-ទស្សនៈលោកកេង វ៉ាន់សាក់
ពាក្យខ្មែរក្លាយមកពី ក + មេ ព្រោះខ្មែរយើងទុកស្ត្រីជាធំនៅក្នុងគ្រួសារ នៅក្នុងសង្គម ដូចជាយើងនិយាយថា មេភូមិ មេឃុំ មេស្រុក មេទ័ព មេដឹកនាំ…។ ចំណែកឯបុព្វបទ ក មាននាទីធ្វើអោយពាក្យណាមួយកាន់តែខ្លាំងក្លាឡើងដូចជា ក + កាយ ទៅជា កកាយ, ក + កូរ ទៅជា កកូរ… គឺមានន័យថា កាយ ឬកូរ កាន់តែខ្លាំងឡើង។
ដូចនេះពាក្យ ក + មេ មានន័យថា ប្រទេស ឬស្រុក ដែលយកមេ ឬស្ត្រីជាធំ ដែលត្រូវនិងខ្មែរយើងជំនាន់ដើមដែលទុកស្ត្រីជាធំ។
ក + មេ ក្លាយជា កមេ ក្លាយជា ក្មេ ក្លាយជា ក្មេរ ក្លាយជា ខ្មេរ ក្លាយជាពាក្យ ខ្មែរ ។កម្ពុជា ក្លាយមកពីពាក្យ ក + ពូជជា ។ ហេតុបានជាគេហៅខ្មែរយើងថា ពូជជា ព្រោះពូជសាសន៍យើងមិនដែលធ្វើខ្ញុំកញ្ជះពូជសាសន៍ដទៃទៀតឡើយ។

ក + ពូជជា ក្លាយជា កពូជជា ក្លាយមកជាពាក្យ កម្ពុជា។
No comments:
Post a Comment